CamNews

ជីវិតរស់នៅ 

តើភពផែនដី នឹងបាត់បង់ភពព្រះច័ន្ទមែនទេ?

 
យល់ដឹង៖ តាមការអោយដឹងរបស់ក្រុមអ្នកស្រាវជ្រាវ (Interfax-AVN) ដែលបានដកស្រង់
សម្ដី និងជាទ្រឹស្ដីលោក Mercury នៅឯទីក្រុងបារីស ប្រទេសបារំាង នាថ្ងៃទី ២៣ មិថុនា
ឆ្នាំ ២០១១ថា ភពព្រះច័ន្ទនឹងត្រូវឃ្លាតឆ្ងាយបន្តិចម្ដងៗ ពីភពផែនដី រហូតដល់ខណៈវេលា
មួយ ដែលផែនដីនឹងត្រូវបាត់បង់ព្រះច័ន្ទតែម្ដង។

តាមការអោយដឹងរបស់ទ្រឹស្ដីលោក Mercury បានបង្ហាញថា ភពព្រះច័ន្ទបានរំកិលខ្លួនឆ្ងាយ
បន្ដិចម្ដងៗពីផែនដី ពោលគឺ វាបានរំកិលខ្លួនលើដំណើរផ្លូវគោចររបស់ខ្លួនវាផ្ទាល់តែម្ដង។
ការអោយដឹងពីទ្រឹស្ដី របស់ក្រុមអ្នកវិទ្យាសាស្រ្ដមួយចំនួនទៀត ក៏បានអោយដឹងទៀតថា វា
ក៏មានសភាពដូចទៅនឹងភពព្រះអាទិត្យផងដែរ ដែលព្រះអាទិត្យ បានធ្វើដំណើរលើតារាវិថី
របស់ខ្លួន ហើយវិលជុំវិញចក្រវាលទាំងមូល រួចក៏មានភពផែនដីយើងវិលជុំវិញជាដើមផង
នោះ។

ក្នុងន័យនេះ ក្រុមអ្នកវិទ្យាសាស្រ្ដចង់បង្ហាញថា កាណាភពទាំងអស់ វាធ្វើដំណើរលើគន្លងវិថី
របស់ខ្លួនផ្តាល់ វានិងឃ្លាតឆ្ងាយពីគ្នាបន្ដិចម្ដង រហូតដល់បាត់ឆ្ងាយពីគ្នាយ៉ាងនេះឯង៕

វីដេអូស្ដីពី គ្រោះថ្នាក់នៅពេលផែនដីមិនមានព្រះច័ន្ទ

 

ដោយ៖ នារី
ប្រភព៖ kyivpost


Tags: lifestye knowdement moon leaves Earthfrench