CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ថ្មីស្រឡាង ផ្តិតបាន ភ្លាមៗ បន្ទាប់ពី MH17 បាញ់ទម្លាក់ដោយម៉ីស៊ីល ដាក់បន្ទុកធ្ងន់ ទៅក្រុមបះបោរ

ព័ត៌មានអន្តរជាតិ ៖ អ្នកយកព័ត៌មានអាល្លឹម៉ង់ កំពុង តែធ្វើ    ការស៊ើបអង្កេត ទៅលើករណីបាញ់ ទម្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ជើងហោះហើរ    MH17 នៅភាគខាងកើតប្រ ទេសអ៊ុយក្រែននោះ បានចេញផ្សាយនូវឃ្លីបវីដេអូថ្មីមួយ ជាការផ្តិតឃ្លីប ដោយផ្ទៃដៃ ពីសំណាក់ ពលរដ្ឋក្នុងស្រុក តំបន់កើតហេតុ ភ្លាមៗបន្ទាប់ពីយន្តហោះ ត្រូវបានបាញ់ទម្លាក់ កាលពីឆ្នាំមុន ។

សេចក្តីរាយការណ៍ ពីសារព័ត៌មាន រុស្ស៊ី អ័រតេ អោយដឹងថា វីដេអូ ថតចេញពី រថយន្តមួយគ្រឿង​ ដែលបើកកាត់ទី កន្លែងកើតហេតុនៃគ្រោះថ្នាក់ធ្លាក់យន្តហោះនោះ បង្ហាញ  ពី   ស្នូរកាំភ្លើងបាញ់ បោះនៅលើដី ខណៈផ្សែងហុយខ្មួរខ្មាញ់ទៅក្នុងលំហអាកាស ។ យោងតាមកិច្ច  សន្ទនា មាននៅ ក្នុងឃ្លីបវីដេអូ មានការលើកឡើងអោយដឹងថា នៅទីនោះ មានសពខ្មោច​ រាយប៉ាយគ្រប់ទីកន្លែង ជាសាកសពមនុស្ស ស្លាប់ពីករណីយន្តហោះបាញ់ទម្លាក់មួយគ្រឿងនេះ​ MH17 ។

ស្រ្តីម្នាក់ដែលអ្នកផ្តិតឃ្លីបវីដេអូនោះ ទន្ទឹមនឹងការដែលបានឃើញទិដ្ឋភាពជាក់ស្តែង នាងពិតជា រន្ធត់ជាខ្លាំង ជាមួយនឹងសោកនាដកម្មមួយនេះ ឈានទៅដល់ យំសស្រាក់ ដោយឡែកភាគីខាង បុរសវិញនោះ ពោលពាក្យ  មិនគួរអោយជឿ ទន្ទឹមនឹងលោកបានដឹងថាតាមពិត  យន្តហោះធ្លាក់ នោះគឺជា​​ យន្តហោះស៊ីវិល   អ្នកយកព័ត៌មានឯករាជ្យ លោក  Bill Six គឺជា បុគ្គល  មួយរូប ដែល បានបង្ហោះ ឃ្លីបវីដេអូថ្មីនេះ ចូលទៅ Channel Youtube  របស់លោក ស្រាយ  បំភ្លឹ  អោយដឹងថា ពលរដ្ឋក្នុងស្រុក មានការថ្នាំងថ្នាក់ចិត្ត ក្នុងការផ្តល់ជាកិច្ចសម្ភាសន៍ ដល់ ក្រុមអ្នកកាសែត មកពី លោកខាងលិច បន្ទាប់ពីអ្វីដែលពួកគេបានផ្តិតបាននោះ គឺ មាន ភាព   ល្អៀងជាមួយនឹងសេចក្តី រាយការណ៍ ទៅលើគ្រោះសោកនាដកម្ម MH17 កាលពីពេលកន្លងមក។លោក Bill Six ចំណាយ  ពេល ដល់ទៅ ពីរ សប្តាហ៍ឯណោះ មុននឹងទទួល  បាន  ទំនុកចិត្ត ពីក្រុមប្រជាពលរដ្ឋ ក្នុងស្រុក រស់នៅតំបន់កើតហេតុ មុននឹងឈានដល់កិច្ចសម្ភាសន៍ ។

គួររំឮកថា ឃ្លីបវីដេអូថ្មី នៃគ្រោះថ្នាក់ធ្លាក់យន្តហោះ  មួយនេះ​ត្រូវបានចេញផ្សាយ ឬបង្ហោះជាផ្លូវ ការ មួយថ្ងៃបន្ទាប់ពី    វីដេអូ  ធ្លាក់យន្តហោះ MH17 ចេញ  ផ្សាយ ដោយ សារព័ត៌មាន អូស្រ្តាលី News Corp Australia បង្ហាញ  ច្បាស់  ជាក់ស្តែង អោយឃើញវត្តមាន នៃក្រុមបះបោរ អ៊ុយក្រែន បង្ហាញខ្លួនភ្លាមៗ បន្ទាប់ពីយន្តហោះ បាញ់ទម្លាក់  ។ យោង  តាម transcript នៃកិច្ចសន្ទនា រវាង ប្រុសស្រី ផ្តិត  បាន  វីដេអូឃ្លីប អោយ  ដឹងថា ទំនង  ជាមានយន្តហោះ គ្រឿងទីពីរ ជាយន្តហោះ ចម្បាំង ឈ្មោះ Sukhoi ដែលជាអ្នកបាញ់ទម្លាក់យន្តហោះ   ស៊ីវិល របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ពីលើតំបន់មានបញ្ហាប្រឈមសង្គ្រាម ៕

- អាន ៖ ម៉ាឡេស៊ី មានភស្តុតាង ពីការបាញ់ទម្លាក់ MH17 ខណៈត្រូវតែ ចុះទៅដល់កន្លែង កើតហេតុ សាជាថ្មី

​​​​​​​​​​​​​​​​​​​​​                                                          រូបភាព ពី thetimes.co.uk


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US