ភ្នំពេញៈ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់
ពុទ្ធសករាជ (ព.ស) ២៥៥៧ គ្រឹស្តសករាជ (គ.ស) ២០១៣ នឹងឈានចូលមកដល់។ តាមប្រស្នា
របស់ទេវតាឆ្នាំថ្មី ព្រះនាងធុង្សទេវី បុត្រីទី១ នៃកបិលមហាព្រហ្ម ដែលចូលមកថែរក្សាចក្រវាឡ
នេះ បានបង្ហាញឲ្យឃើញថា ឆ្នាំថ្មីនេះ ជាឆ្នាំដែល នាំមកនូវភាពសុខក្សេមក្សាន្ត សិរីសួស្តី សេដ្ឋ
កិច្ចជាតិមានការកើនឡើងជាបណ្តាឆ្នាំមុនៗ តែទឹកវិញ នៅឆ្នាំនេះ ឡើងធំប្រហាក់ប្រហែលនឹង
ឆ្នាំ២០០០។
ខាងក្រោមនេះគឺជាបទសម្ភាសន៍រវាងលោក វ៉ាន់ សារាយ និងលោក អ៊ឹម បុរិន្ទ នាយកនៃគណៈ
កម្មការវិជ្ជាហោរា សាស្រ្ត និងប្រពៃណីទំនៀបទម្លាប់ខ្មែរ ព្រមទាំងជាអ្នកបង្កើតសៀវភៅមហា
សង្រ្កាន្ត ដើម្បីបង្ហាញពីប្រវត្តិដើមទង នៃការចូលឆ្នាំខ្មែរ ក៏ដូចជាទំនាយផ្សេងៗនៅក្នុងឆ្នាំថ្មីនេះ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាពិធីបុណ្យដ៏ធំមួយនៅកម្ពុជា នឹងឈានចូល
មកដល់ក្នុងពេលឆាប់ៗនា ពេលខាងមុខនេះ។ ជាកិច្ចចាប់ផ្តើម តើលោកគ្រូអាចបញ្ជាក់
ត្រួសៗបានទេថា ពិធីបុណ្យចូលឆ្នាំខ្មែរបានចាប់ផ្តើម មាន តាំងពីពេលណា ក្នុងរជ្ជកាល
ក្សត្រអង្គណាដែរ? ហើយក្នុងបំណងអ្វីដែរ?
ប្រពៃណីបុណ្យចូលឆ្នាំខ្មែរនេះ មានតាំងពីយូរលង់ណាស់មកហើយ ហើយខ្ញុំក៏មិនឯកសារណា
បញ្ជាក់ថា ចាប់ ផ្តើមឡើងក្នុងរជ្ជកាលក្សត្រអង្គណាដែរ តែខ្ញុំគ្រាន់តែដឹងថា ប្រពៃណីបុណ្យចូល
ឆ្នាំខ្មែរមានពីរដំណាក់កាលដោយ ដំណាក់កាលទី១ ប្រារព្ធតាមចន្ទគតិ (គឺគិតថ្ងៃចូលឆ្នាំតាម
ដំណើររបស់ព្រះចន្ទ) គឺការចូលឆ្នាំច្រើនធ្វើនៅខែមិគ សិរ ដែលជាខែទី១ នៃចន្ទគតិ និងដំណាក់
កាលទី២ ប្រារព្ធតាម សុរិយគតិ (គិតថ្ងៃចូលសង្រ្កាន្តតាមរយៈដំណើរ របស់ផែនដីជុំវិញព្រះអា
ទិត្យ) ដែលយើងកំពុងប្រារព្ធធ្វើនាពេលបច្ចុប្បន្ននេះ។ ការប្រារព្វពិធីបុណ្យចូលឆ្នាំ តាមសុរិយ
គតិ បានធ្វើឡើងនៅក្នុងរជ្ជកាលព្រះបាទ បទុមសុរិយវង្ស នៅក្នុង ព.ស ១១៨៣ ត្រូវនឹង ស.គ
៦៣៩ ដោយព្រះអង្គ បទុមសូរិយាវង្ស បាននាំក្បួនខ្នាត គណនាថ្ងៃមហាសង្រ្កាន្តតាមសុរិយគតិ
ពីប្រទេសឥណ្ឌា។ ការ ប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ ជាពិធីបុណ្យអបអរសាទរការឆ្លងឆ្នាំ ចាស់
ផ្លាស់ចូលឆ្នាំថ្មី ដូចទៅនឹងបុណ្យចូលឆ្នាំ សកលរបស់ប្រជាពលរដ្ឋនៅតំបន់អឺរ៉ុបផងដែរ។
ជារៀងរាល់ឆ្នាំគេសង្កេតឃើញថា ថ្ងៃចូលឆ្នាំ ឬចូលមហាសង្រ្កាន្ត ពោលគឺថ្ងៃដាច់ឆ្នាំ
ចាស់ គម្រប់៣៦៥ថ្ងៃ តែង មានពេលវេលាខុសៗគ្នា ឆ្នាំខ្លះថ្ងៃចូលឆ្នាំ ចំពេលថ្ងៃ ឆ្នាំខ្លះ
ទៀតចំពេលព្រឹក ពេលរសៀល ពេលល្ងាច ពេលយប់ ជាក់ ស្តែងនៅឆ្នាំ២០១៣នេះ
ថ្ងៃចូលឆ្នាំ នឹង ឈានមកដល់នៅវេលាម៉ោង ២ និង១៤នាទីរំលងអាធ្រាត្រឈាន ចូល
ថ្ងៃទី១៤ ខែមេសា។ តើថ្ងៃចូលឆ្នាំហ្នឹងគេ កំណត់តាមវិធីណា ហើយមានរូបមន្តអ្វីមក
គណនានោះ?
នៅរជ្ជព្រះបាទបទុមសុរិយវង្ស ក្នុង គ.ស ៦៣៩ ថ្ងៃចូលសង្រ្កាន្តភាគច្រើន គឺនៅថ្ងៃទី២១ ខែមីនា
ដែលត្រូវនឹង ថ្ងៃប្រសូត្រ និងជាថ្ងៃឡើងគ្រងរាជរបស់ព្រះអង្គតែម្តង។ អ្វីដែលសំខាន់នោះ នៅ
ថ្ងៃម៉ោងចូលសង្រ្កាន្តថ្ងៃទី ២១ ខែមីនា ហ្នឹង គឺព្រះអាទិត្យ ឬព្រះសុរិយាស្របចំពីលើក្បាលហើយ
អ្វីជាតឹកតាំងកាន់តែច្បាស់នោះ យើងអាច មើលនៅលើកំពូលប្រាសាទអង្គរវត្ត នៅម៉ោងចូល
មហាសង្រ្កាន្តនឹង គឺពន្លឺព្រះអាទិត្យដើរស្របចំពីលើកំពូល ប្រាសាទតែម្តង។ តែក្រោយៗ មក
ពេលវេលាបានផ្លាស់ប្តូរទៅដំណើរគោចររបស់ផែនដីជុំវិញព្រះអាទិត្យ ក៏ចេះ តែប្តូរផ្លាស់មកដល់
ខែមេសា ដែលខែមេសានេះ គឺជាខែទី១ នៃសុរិយគតិ។
បើយើងនិយាយពីការគណនាមហាសង្រ្កាន្ត គឺនិយាយដល់ការធ្វើប្រតិទិន ទាល់តែមានប្រតិទិន
ទើបអាចបង្កើត មហាសង្រ្កាន្តបាន។ ការចូលឆ្នាំថ្មីនេះ គឺយើងគណនាទៅលើដំណើររបស់ផែន
ដីដែលវិលជុំវិញព្រះអាទិត្យ ហើយ ថ្ងៃចូលមហាសង្រ្កាន្តនោះ គឺជាថ្ងៃគម្រប់ ៨.៧៦០ម៉ោង
៣៦៥ថ្ងៃ ១២ខែ ពោលគឺថ្ងៃដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំ ថ្មី។
នៅក្នុងមហាសង្រ្កាន្តខ្មែរ បានចែកចេញជា៣ថ្ងៃ គឺថ្ងៃទី១ ថ្ងៃចូលឆ្នាំ ថ្ងៃនេះជាថ្ងៃដែលស្ថិតនៅ
ក្នុងឆ្នាំចាស់នៅ ឡើយ នៅថ្ងៃទី២ គឺថ្ងៃវារៈវនប័ត ជាថ្ងៃខ្វាក់ ថ្ងៃគ្មានបានការ ថ្ងៃគ្មានគុណ ថ្ងៃ
គ្មានទោស ជាថ្ងៃស ថ្ងៃដែលគន្លង ព្រះផែនដីស្ថិតនៅស្របចំកណ្តាលព្រះអាទិត្យ ពោលគឹ
ស្របលើគន្លងក្នុងឆ្នាំចាស់ និងឆ្នាំថ្មី ដោយឡែកនៅថ្ងៃទី៣ វារៈឡើងស័ក ជាថ្ងៃចូលឆ្នាំថ្មី
អាស្រ័យហេតុនេះហើយតាមទំនៀបទម្លាប់ បើធ្វើពិធីសូត្រមន្តលើករាសី គេច្រើន ធ្វើនៅថ្ងៃ
នេះ ព្រោះរំដោះចោលឧបទ្រពឆ្នាំចាស់ និងនាំមកនូវលាភ និងសិរីសួស្តីសម្រាប់ឆ្នាំថ្មី។
តាមរឿងព្រេងនិទានរបស់ខ្មែរ តែងតែនិយាយផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំ ទៅនឹង
រឿងកបិលមហាព្រហ្ម ដែល ចាញ់ប្រស្នារបស់ធម្មបាលកុមារ រហូតដល់កាត់ព្រះ
កេសខ្លួនឯង និងតម្រូវឲ្យបុត្រីដាក់វេណគ្នាថែរក្សាជារៀងរាល់ ឆ្នាំ។ ពិធីបុណ្យចូល
ឆ្នាំ បើយើងមើលទៅជាពិធីបុណ្យឆ្លងឆ្នាំរបស់ខ្មែរ ប្រៀបដូចនឹងបុណ្យឆ្លងឆ្នាំសកល
ដែរ តើ ហេតុអ្វីបានជាមានជាប់ពាក់ព័ន្ធ ទៅនឹងរឿងកបិលមហាព្រហ្មទៅវិញ?
បើតាមព្រះត្រៃបិតករបស់ព្រះសម្មាសម្ពុទ្ធ ការផ្សារភ្ជាប់ទៅនឹងរឿងកបិលមហាព្រហ្មហ្នឹង គឺ
តាមព្រហ្មញ្ញសាសនា ដែលមានដើមកំណើតនៅប្រទេសឥណ្ឌា ហើយខ្មែរយើងបានយករឿង
កបិលមហាព្រហ្មជាគោលធំបំផុតសម្រាប់ ប្រារព្ធពិធីបុណ្យចូលឆ្នាំ។ ព្រោះព្រះព្រហ្មជាអ្នក
ផ្តល់ក្តីសុខ ផ្តល់សិរីសួស្តី ផ្តល់ឱវាទ ផ្តល់ការទូន្មានដល់មនុស្ស លោក លុះក្រោយមកមាន
មនុស្សដែលមានប្រាជ្ញាខ្ពង់ខ្ពស់ គឺធម្មបាលកុមារ ក៏ព្រហ្មកើតទុក្ខមិនសុខចិត្ត ហើយ បង្កើត
ជាប្រស្នាឡើង ដើម្បីផ្ចាញ់ធម្មបាលកុមារ តែត្រូវរងគ្រោះលើខ្លួនឯងទៅវិញ។ ការចូលឆ្នាំថ្មី
ប្រពៃណីជាតិ ខ្មែរនេះ ក៏ពាក់ព័ន្ធជាពិសេសទៅនឹងដំណើរផ្ទេរតំណែងបុត្រីទាំង៧ របស់កបិល
មហាព្រហ្ម ដែលត្រូវចុះមកថែ រក្សាព្រះកេសបីតា ហើយតាមរយៈបុត្រីទាំង៧អង្គនេះ ក៏បានឲ្យ
ជាទំនាយផ្សេងៗសម្រាប់ឋានមនុស្សផងដែរ ដែលខ្មែរយើងមានជំនឿងយ៉ាងមុតមាំ។
លោកគ្រូពាក់ព័ន្ធនឹងបុត្រីទាំង៧អង្គ ដែលនឹងត្រូវចូលខ្លួនមកថែរក្សាព្រះកេសបីតា
ក៏ដូចជាថែរក្សាចក្រវាឡនេះ ផងដែរ យើងសង្កេតឃើញថា បុត្រី ដែលនឹងចូលខ្លួន
មកថែរក្សាគឺខុសៗគ្នា ទៅតាមឆ្នាំនីមួយៗ ជាក់ស្តែង នៅឆ្នាំ នេះ គឺត្រូវលើបុត្រីទី១
ព្រះនាង ធុង្សៈទេវី។ តើតាមក្បួនហោរាស្រ្តខ្មែរ ក៏ដូចជាមហាសង្រ្កាន្ត គេកំណត់តាម
វីធីណា ទៅ?
ការចុះមកថែរក្សាព្រះកេសរបស់ព្រះបិតា ក៏ដូចជាថែរក្សាចក្រវាឡរបស់បុត្រីទាំង៧អង្គនេះ
មិនមែនធ្វើតាមលំ ដាប់លំដោយទៅតាមលេខរៀងនោះទេ គឺគេកំណត់ទៅតាមថ្ងៃចូលមហា
សង្រ្កាន្ត ឧទាហរណ៍ដូចជាឆ្នាំ២០១៣ នេះ មហាសង្រ្កាន្តចូលមកដល់នៅម៉ោងរំលងអាធ្រាត្រ
ឈានចូលថ្ងៃអាទិត្យ ចឹងតម្រូវលើកបុត្រីទី១ ព្រះនាង ធុង្សៈទេវី។ ក្នុងក្បួនហោរាសាស្រ្តខ្មែរ
គេបានកំណត់រួចជាស្រេចថា បើថ្ងៃមហាសង្រ្កាន្តចូលមកនៅថ្ងៃអាទិត្យ តម្រូវលើបុត្រីទី១
ធុង្សៈទេវី បើថ្ងៃសង្រ្កាន្តត្រូវត្រង់ថ្ងៃចន្ទ តម្រូវលើបុត្រីទី២ ព្រះនាង គោរាគៈទេវី ថ្ងៃអង្គារ
តម្រូវលើបុត្រី ទី៣ ព្រះនាង រាក្យសៈទេវី ថ្ងៃពុធ តម្រូវលើបុត្រីទី៤ មណ្ឌាទេវី ថ្ងៃព្រហស្បតិ៍
តម្រូវលើបុត្រីទី៥ កិរិណិទេវី ថ្ងៃ សុក្រ តម្រូវលើមុត្រីទី៦ កិមិរាទេវី ហើយបើថ្ងៃសង្រ្កាន្តចូល
មកចំថ្ងៃសៅរ៍ គឺតម្រូវលើបុត្រីទី៧ ព្រះនាង មហោធរៈ ទេវី។
តាមមហាសង្រ្កាន្តខ្មែរ ការចូលមកដល់នៃឆ្នាំថ្មី ឆ្នាំ២០១៣នេះ គឺត្រង់ថ្ងៃអាទិត្យ ដែល
ជាវេណរបស់ព្រះនាង ធុង្សៈ ទេវី ដែលទ្រង់អម្ពរពណ៌ក្រហម លម្អនៅលើព្រះកាណ៌
ដោយសៀតផ្កាទទឹម ទ្រង់សោយភក្សាហារ ផ្លៃឧទុម្ពរ (ផ្លែ ល្វាតូច) ព្រះហស្តស្តាំទ្រង់
កងចក្រ ព្រះហស្ថឆ្វេងទ្រង់ ស័ង្ខ ទ្រង់ផ្ទំបិតព្រះនេត្រលើខ្នងគ្រុឌ។ តាមរយៈការ
សោយ ផ្លែល្វាតូច និងកាន់គ្រឿងសាស្រ្តាវុធរបស់ព្រះនាង ធុង្សៈទេវី នេះ តើមាន
ទំនាយ ឬប្រស្នាយ៉ាងណាដែរ ចំពោះ ប្រទេសកម្ពុជា ដែលមានជំនឿយ៉ាងមុតមាំទៅ
លើប្រពៃណី និងទំនៀបទម្លាប់មួយនេះ?
ហោរាស្រ្តយើងនាពេលបច្ចុប្បន្នមិនអាចបកស្រាយនូវប្រស្នានេះឲ្យអស់បានទេ។ ប៉ុន្តែខ្ញុំគ្រាន់
តែធ្វើការវិភាគខ្លះៗ ដូចដែលមានសរសេរនៅក្នុងសៀវភៅមហាសង្រ្កាន្តរបស់ខ្ញុំស្រាប់។ ដោយ
ខ្ញុំធ្វើការវិភាគទៅលើចំណុច ភក្សាអា ហារ ផ្លែល្វាតូច គឺឧទុម្ពរ បើយើងនិយាយពីផ្លែល្វាមានពី
ប្រភេទ គឺផ្លែល្វាមម៉ង់ និងផ្លែល្វាតូច ផ្លែល្វាមម៉ង់យើង មិនអាចបរិភោគបានទេ ព្រោះមានសត្វ
មម៉ង់នៅក្នុងនោះ តែបើផ្លែល្វាតូចយើងអាចបរិភោគបាន ដូច្នេះវាជាឆ្នាំ មួយដែលល្អ។ បើនិយាយពីដើមល្វាកាលពីសម័យដើមគេយកទៅធ្វើជាព្រះទីន័ងរបស់ស្តេច នៅថ្ងៃស្តេចសោយ
រាជ្យ គេយកស្លឹកល្វាចំនួន១២១សន្លឹក ទៅក្រាលលើព្រះទីន័ងសម្រាប់ព្រះមហាក្សត្រគង ដូច្នេះ
មិនមែនជារបស់ ធម្មតាទេ ជារបស់មង្គល។ បើយើងធ្វើការវិភាគទៅលើការបង្កបង្កើនផល
ប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាកសិករ វិញ ឃើញថា មានផលល្អច្រើនជាងបណ្តាឆ្នាំមុនៗ។
ព្រះហស្ថស្តាំទ្រង់កងចក្រ កងចក្រជាអាវុធទិព្វ សម័យដើមមានកងចក្រគេអាចោលទៅសម្លាប់
សត្រូវនៅទីឆ្ងាយ ដូច្នេះអាចនឹងមានការចល័តទ័ពបន្តិចបន្តួចផងដែរ។ ដោយឡែកព្រះហស្ថ
ឆ្វេងទ្រង់ស័ង្ខ ស័ង្ខក៏ជាវត្ថុមួយពិសេស ដែលសម័យបច្ចុប្បន្នយើងឃើញមានតែបាគូនៅក្នុងវាំង ប្រើសម្រាប់ព្រះរាជពិធីរបស់ស្តេចផែនដី តាមខ្ញុំវិភាគអាច មានផលល្អខ្លះ និងមិនល្អខ្លះ តែបើ
និយាយពីប្រទេសជាតិវិញ អាចមានកេត្យានុភាពលេចធ្លោឡើងជាងបណ្តាឆ្នាំមុនៗ រីឯវិស័យ
កងទ័ពវិញ ក៏អាចនឹងមានតេជបារមីខ្លាំងពូកែផងដែរ។ មួយវិញទៀតស័ង្ខនេះ អាចជាប្រស្នា
ថា ឆ្នាំ នេះ ជាឆ្នាំដែលច្បាប់មួយចំនួនត្រូវបានគេយកមកពង្រឹងបន្ថែម និងអនុវត្តន៍ឲ្យមាន
ប្រសិទ្ធភាព ហើយភាពអយុត្តិ ធម៌មិនសូវជាកើតមានលើផ្ទៃប្រទេសនោះទេ។
ចំណុចគួរកត់សម្គាល់មួយទៀត គឺការគង់ និងផ្ទំបិទព្រះនេត្រលើគ្រុឌ ជាប្រស្នាថា នៅក្នុងឆ្នាំថ្មី
នេះ ស្រុកទេស មានសិរីសួស្តី និងសុខក្សេមក្សាន្ត។ ការគង់លើកគ្រុឌ ក៏ជាប្រស្នាល្អមួយផង
ដែរ គឺប្រទេសជាតិអាចមានការវិនិ យោគ និងបណ្តាក់ទុនរកស៊ីកាន់តែច្រើន ជាពិសេសវិស័យ
ទេសចរណ៍អាចមានការរីកចម្រើនច្រើន។
ពាក់ព័ន្ធទៅនឹងការបង្កបង្កើនផលរបស់ប្រជាកសិករនៅក្នុងឆ្នាំម្សាញ់នេះ គឺទទួលបានផល ៩
ខូចតែ១នោះទេ គឺផ្ទុយពីឆ្នាំទៅ ដែលទទួលផលបានត្រឹមតែ១ ហើយខូចរហូតដល់ទៅ៩។
ដោយឡែកទឹកជំនន់នៅក្នុងឆ្នាំនេះ មាន ១៥លើ១៦ ពោលគឺធំជាង២០១២ ឆ្នាំ២០១១ គឺប្រ
ហាក់ប្រហែលទៅនឹងឆ្នាំ២០០០។
ពាក់ព័ន្ធទៅនឹងការរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មីវិញ តើយើងគួររៀបចំបែបណា
ហើយមានការកំណត់តាមឋានៈ ឬយ៉ាងណាដែរ? តើកុសល្យផលបុណ្យ កើតចេញ
ពីការរៀបចំនេះ មានបែកចែកយ៉ាងណាទៅ?
មិនមានការកំណត់បែបណានោះទេ ចំពោះគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មី គឺធ្វើទៅតាមលទ្ធ
ភាព តែយើងគិតថា ធ្វើយ៉ាងម៉េចឲ្យសម ដូចយើងរៀបចំផ្លែឈើទទួលភ្ញៀវដូច្នេះដែរ តែចំពោះ
ទេវតាយើងត្រូវធ្វើយ៉ាងឲ្យមើលទៅ ប្រកបដោយការគោរព ដើម្បីទទួលបានការតាមជួយថែ
រក្សាយើងនៅក្នុងឆ្នាំថ្មី។ បើតាមទំនៀបទម្លាប់របស់ព្រះម ហាក្សត្រ ផ្លែឈើមាន១១មុខ និងរៀន
ទេវតា មាន១១ថ្នាក់ ហើយបើអ្នកមានលទ្ធភាព គេរៀបចំផ្លែឈើច្រើនមុខ និងរៀនទេវតាច្រើន
ថ្នាក់ទៅ។ តែបើប្រជាពលរដ្ឋណាគ្មានលទ្ធភាព ត្រឹមតែសាធម៌ដូងមួយគូ បាយសីធ្វើពីចេក
មួយគូក៏បាន តែអ្វីជាទម្លាប់ដែលមិនអាចអត់បាននោះ បើឆ្នាំហ្នឹងទេវតាសោយអ្វី យើងត្រូវតែ
រកដាក់ឲ្យបាន ដូច ជាឆ្នាំនេះ ទេវតាសោយផ្លែល្វាតូច។
ការចូលមកដល់ឆ្នាំថ្មី ជាថ្ងៃដែលជួបជុំសប្បាយរីករាយ ជាថ្ងៃមង្គលសម្រាប់ក្រុមគ្រួសារ
នីមួយៗ ដូច្នេះបើតាម ទំនៀបទម្លាប់ខ្មែរ តើគួររៀបចំផ្ទះសម្បែងបែបណាសម្រាប់ទទួល
ទេវតាមឆ្នាំថ្មី?
ជិតដល់ចូលឆ្នាំថ្មីប្រជាពលរដ្ឋទូទៅជាទំនៀមទម្លាប់ គឺត្រូវមានការរៀបចំ បោសសំអាតផ្ទះសម្បែង
ជម្រះស្មៅជុំ វិញផ្ទះ ព្រមទាំងតុបតែងផ្ទះឲ្យបានស្អាត។ ទំនៀមទម្លាប់មួយទៀត ដែលសំខាន់បំផុត
ចំពោះប្រជាពលរដ្ឋខ្មែរនៅ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនោះ ការលេងសប្បាយ ស្រីក៏ដោយ ប្រុសក៏
ដោយ គេមិនឲ្យខឹងគ្នានោះទេ ឧទាហរណ៍ ដូចជាបុគ្គលណាម្នាក់ ពេលលេងទៅប៉ះពាល់ ហើយ
ប្រកាន់ខឹងនោះ ក្នុងឆ្នាំថ្មីហ្នឹងគឺមិនសូវទទួលបានជោគជ័យ ទេ។ ដូច្នេះក្នុងរយៈពេលថ្ងៃហ្នឹង ត្រូវ
តាំងចិត្តឲ្យសប្បាយ ជ្រះថ្លា រីករាយ មិនឲ្យខឹង មិនឲ្យឈ្លោះប្រកែកគ្នា។ រឿងរ៉ាវឧបទ្រពក្នុងឆ្នាំ
ចាស់បំភ្លេចចោលឲ្យអស់ បង្កើតនូវអ្វីដែលថ្មី សម្រាប់ឆ្នាំថ្មី។
បាទជាសំណួរចុងក្រោយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃដ៏សប្បាយរីករាយរបស់ប្រជា
ពលរដ្ឋ តើបុគ្គលម្នាក់ៗ គួរគប្បីធ្វើខ្លួន ប្រណិបត្តិបែបណា ដើម្បីទទួលបាននូវការប្រទាន
ពរពីទេវតា នាំមកសេចក្តីសុខ សេរីសួស្តី សម្រាប់ ខ្លួនឯង ក៏ដូចជាសង្គមគ្រួសារទាំងមូល?
មិនគិតថា ពេលចូលឆ្នាំ ឬមិនចូលឆ្នាំនោះទេ ដើម្បីសិរីមង្គល ដើម្បីសេចក្តីសុខ ក្នុងសៀវភៅខ្ញុំ
(សៀវភៅមហា សង្រ្កាន្ត) ខ្ញុំតែងសរសេរជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានសិលប្រាំនៅ
ក្នុងខ្លួន មិនសម្លាប់សត្វ មិនលួចទ្រព្យគេ មិនលួចប្រពន្ធគេ មិនសេពសុរា មិនភូតកុហកគេ ៥ចំណុច
ហ្នឹងនាំឲ្យយើងមានសេចក្តីសុខ។ ជាពិសេស នៅក្នុងពេលចូលឆ្នាំថ្មី ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវ
តាំងចិត្តឲ្យជ្រះថ្លា បើសិនកន្លងមកយើងកាន់សិលប្រាំមិនបាន ទេ នៅក្នុងពេលចូលឆ្នាំថ្មី៣ថ្ងៃនេះ
យើងគួរប្រឹងប្រែង ប្រព្រឹត្តសិលប្រាំឲ្យបាន។
គួរនាំគ្នាទៅវត្តមានចង្ហាន់ ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន។ គួរចៀស
វាងការលេង កម្សាន្ត ដូចជាការវាយគ្នា ដោយរំពាត់ ជះទឹក ប៉ាតម្ស៉ៅ លាបធ្យូងអីហ្នឹង គឺជាល្បែង
មួយ ដែលមិនមែនជាទំនៀម ទម្លាប់របស់ខ្មែរទេ។ ការធ្វើដំណើរ គួរតែប្រយ័ត្នប្រយែង ចេះគោរព ចេះអធ្យាស្រ័យគ្នាទៅវិញទៅមកនៅពេល បើកបរ កុំបើកលឿនហួសហេតុ កុំធ្វើឲ្យពិធីបុណ្យចូល
ឆ្នាំ បុណ្យជួបជុំបងប្អូនសប្បាយរីករាយ ក្លាយទៅជាពិធី បុណ្យទុក្ខសោកនោះ។
សូមបញ្ជាក់ថា លោក អ៊ឹម បុរិន្ទ ជានាយក នៃគណៈកម្មការវិជ្ជាហោរាសាស្រ្ត និងប្រពៃណីទំនៀបទ
ម្លាប់ខ្មែរ ព្រម ទាំងជាអ្នកបង្កើតសៀវភៅមហាសង្រ្កាន្តខ្មែរ ហើយលោកក៏ជាជំនួយការគណៈកម្មា
ធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិផងដែរ៕
លោក អ៉ឹម បុរិន្ទ ជានាយក នៃគណៈកម្មការវិជ្ជាហោរាសាស្រ្ត និងប្រពៃណីទំនៀបទម្លាប់ខ្មែរ
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល