ក្រុមបាល់ទាត់នារីរបស់ Arsenal បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ Champion
League រួចរាល់ហើយបន្ទាប់ពីយកឈ្នះក្រុមរបស់អ៊ីតាលី ASD Toress នៅ កីឡាដ្ឋាន
Sardinia ទឹកដី ASD Toress ។
នាំមុខដោយជើងទី ១ ក្នុងលទ្ធផល ៣ ទល់ ១ ដោយក្នុងជើងទី ២ Arsenal ស៊ុតចូលបាន
តែមួយគ្រាប់ប៉ុណ្ណោះដោយកីឡាការនី Niamh Fahey នៅដើមតង់ទី ១ នាទីទី ៤ ។
ការប្រកួតបន្តទៀតក្រុម Arsenal កំពុងរង់ចាំអ្នកឈ្នះការប្រកួតរវាង Wolfsburg នឹង
Rossiyanka ទើបដឹងលទ្ធផល ៕