CamNews

តារា 

Selena Gomez ត្រៀមរកស៊ីជាមួយ Adidas

នាង Selena Gomez បានអោយដឹងថានាងកំពុងតែត្រូវបានគេចរចាយកឈ្មោះដើម្បីទីដាក់ផ្សាយជា
មួយផលិតផល NEO ថ្មីរបស់ Adidas។

នាង Selena មានគំរោងក្នុងការចេញម៉ូដសម្លៀកបំពាក់កីឡា ក៏ដូចជាស្បែកជើងកីឡា ដែលនាងមាន
គំរោងដាក់អោយ Adidas ភ្ជាប់ជាផលិតផលកីឡាសម្រាប់វ័យ ១៨ ឆ្នាំ នារដូវក្ដៅឆ្នាំក្រោយនេះ។ នេះ
គឺជាមុខរបរទី ៤ របស់នាងហើយក្រៅពីសម្ដែង ច្រៀង និងយកឈ្មោះដាក់ជាមួយទឹកអប់ ដែលគេអាច
រកបាននៅតាម K-Mart ទូទាំងសហរដ្ឋអាមេរិក។

នាងបានប្រាប់ Teen Vogue ថានាងកំពុងតែស្រលាញ់ជាខ្លាំងចំពោះវិស័យឆ្នៃម៉ូដ ហើយក៏កំពុងតែ
រៀបចំរៀនឆ្នៃម៉ូដបន្ថែមផងដែរ។ នាងក៏បានប្រាប់ផងដែរថា នាងសង្ឃឹម ហើយដឹងថាស្នាដៃរបស់
នាងនឹងមានចេញលក់ក្នុងឆ្នាំ ២០១៤ ខាងមុខនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ entertainmentwise 

 


Tags: Selena Gomez fashion