CamNews

កីឡាអន្តរជាតិ 

ទទួលបាន កាតក្រហម បន្ទាប់ពីទាត់បាល់ចូលទីហើយ រត់ទៅបោកក្បាល និងកញ្ចក់ (វីដេអូខាងក្នុង)

ជាធម្មតា កាតក្រហម ត្រូវលោក អជ្ញារកណ្តាល យកចេញមក ទាល់តែពេលដែល កីឡាករនោះធ្វើ អ្វីមួយខុស ធ្ងន់ដែល ត្រូវតែបណ្តេញចេញ ។ ចំណែកការ ស៊ុតចូលវិញ កីឡាករ តែងតែសប្បាយ ចិត្តរត់ទៅអោប មិតរួមក្រុម និងមានស្ទីលផ្សេងៗ ប្រចាំក្រុម រៀងៗខ្លួន ចុះចំលែកអី តែកីឡាករ​ខាង ក្រោមនេះ ស៊ុតចូលហើយ ត្រូវលោក អជ្ញារកណ្តាល ដេញចេញវិញ ?



នៅក្នុង ក្របខណ្ឌបាល់ទាត់ តូចមួយនៅ ប្រទេសអ៊ីតាលី ទស្សនិកជន បានធ្វើជា សាក្សីនិងរឿងដ៏ ហួសចិត្ត អស់សំណើច និងចំលែក យ៉ាងខ្លាំង ។ ជំនួបរវាងក្រុម Pontilcelli និង Riolo Terme ក្នុង​ពេលដែល អ្នកចាំទី ចាប់បាល់ របូតចេញពីដៃ ខ្សែប្រយុទ្ធ ក៏ស៊ុតចូល បានមួយគ្រាប់ ។ បន្ទាប់មក គាត់ក៏ រត់ទៅម្ខាង ហើយអ្វីដែល គេឆ្ងល់នោះ គឺគាតមិន ចាប់ដៃ ឬអោប មិត្តរួមក្រុម ណាមួយទេ តែផ្ទុយទៅវិញ គាត់រត់ ទៅបោកក្បាល គាត់ជាមួយនិង កញ្ជក់ជ័រ ដែលជាកន្លែង អង្គុយរបស់ ក្រុម ការងារខ្លួន បែកខ្ចាយ ទើបរត់ចូលទីលានវិញ ។ តែដោយសារ តែនេះផ្ទុយ និងច្បាប់ គាត់ក៏ទទួល បានកាតក្រហម បណ្តេញចេញ ពីទីលាន ។ យើងទៅទស្សនា ទាំងអស់គ្នា ទៅមើល ៕



ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: sport football italy italian