CamNews

ជីវិត និងការងារ 

ស្ថាបនិកក្រុមហ៊ុន Summly អាយុត្រឹម ១៧ឆ្នាំក្លាយជា មហាសេដ្ឋី

លោកNick D’Aloisio អាយុទើបតែ ១៧ឆ្នាំ បានក្លាយខ្លួន ជាមហាសេដ្ឋី បន្ទាប់លក់កម្មវិធី ទូរស័ព្ទ
ទៅឲ្យក្រុមហ៊ុន
Yahoo ដែលលោកបានបង្កើត កាលពី២ឆ្នាំកន្លង ទៅ នៅផ្ទះរបស់ លោកក្នុងទីក្រុង
ឡុងដ៍។
 

ក្រុមហ៊ុន គេហទំព័រធំជាងគេបង្អស់ នៅសហរដ្ឋអាមេរិកនេះ  បាននិយាយកាល ពីម្សិលមិញនេះថា
ខ្លួនបានទិញក្រុមហ៊ុន
Summly ដែលជាក្រុមហ៊ុនផលិត appsមួយ ដែលធ្វើឲ្យអតិថិជន កាន់តែងាយ
ស្រួល ឡើងក្នុងការអាន ព័ត៌មានអនឡាញ នៅលើស្គ្រីនអេក្រង់ តូចៗ ដោយ មិនចាំបាច់ ទាមទារ
ការចំណាយលុយនោះទេ។ ក្រុមហ៊ុន
Yahoo នឹងចំណាយលុយ ៣០លាន ដុល្លារ អាមេរិកដើម្បី ទិញ
ក្រុមហ៊ុននេះ នេះបើយោងតាមមនុស្សម្នាក់ ដែលជិត ស្និត ជាមួយ ការទិញដូរ នេះបាននិយាយ។ 

លោក  D’Aloisio ជាស្ថាបនិកក្រុមហ៊ុនSummly ដែលបាននឹងកំពុង បង្កើតកម្មវិធី ជាច្រើន សម្រាប់
ស្មាតហ្វូន ចាប់តាំងពីគាត់ មានអាយុ ១២ឆ្នាំមកម្ល៉េះ
  និងចូលរួមការងារ ជាមួយក្រុម ហ៊ុន Yahoo
ជាមួយសមាជិកមួយ ចំនួនរបស់គាត់។  លោក បានជួបនាយកប្រតិបត្តិ ក្រុមហ៊ុន Yahoo លោកស្រី
ម៉ារីសា មេយឺ កាលពីឆ្នាំ២០១២
 ហើយលោកបានចាត់ទុក លោកស្រីគឺ ជាមនុស្ស ម្នាក់ក្នុងចំណោម
មនុស្សដែលមាន ឥទ្ធិពលមកលើលោក ។ 

លោក D’Aloisioបាននិយាយនៅក្នុងបទសម្ភាស៍ជាមួយ សារព័ត៌មាន Bloomberg TVបានឲ្យ ដឹងថា
ឳពុកម្តាយរបស់លោក នឹងនៅតែរក្សាដំណើរការ ពីការលក់ នៅក្នុងការស្វែងរក មូនិធិ ការពិតមួយ
សម្រាប់គាត់ ៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Nick D’Aloisio Summly lifestyle