CamNews

កីឡា 

សណ្ឋាគារដ៏ល្បីនៅអង់គ្លេសតុបតែងសំរាប់ការប្រកួតរវាង Mautd vs City

យប់នេះការប្រកួតរវាង Manchester United និង Manchester City នឹងចាប់ផ្តើមហើយនៅ
ទឹកដីរបស់ Manchester United កីឡាដ្ឋាន Old Trafford ។
បើទោះបីជាការប្រកួតនេះមិនសូវជាសំខាន់ចំពោះក្រុមទាំងពីរមែនតែវាក៏ជាមុខមាត់របស់
ក្រុមទាំងពីរផងដែរព្រោះក្រុមទាំងពីរនេះមានប្រវតិ្តស៊ីសាច់ហុតឈាមគ្នាមិនតិចនោះទេ ។



កំដៅនៃការប្រកួតបានសាយភាយដល់សណ្ឋាគារល្បីមួយដែលមានឈ្មោះថា Premier Inn
ដែលមានចំងាយ ៣ គីឡូម៉ែតពី Old Trafford ចាប់ផ្តើមតុបតែងបន្ទប់និងសភាពខាងក្រៅ
អោយដូចពណ៌សំគាល់របស់ក្រុមទាំងពីរ។ ដូចជាកំរាលព្រំតាមជាន់នីមួយៗមានពណ៌ប្រចាំ
ក្រុមដូចជាក្រុមសំរាប់ Manutd និង ផ្ទៃមេឃសំរាប់ Man City ។ ចំណែកលេខបន្ទប់វិញគេ
បានរៀបចំដូចជាដាក់លេខបន្ទប់ 93 : 20 ដែលជាលេខនាំសំណាងដល់ Man City រដូវកាល
មុន ហើយនិងលេខ 99 ដែលជាលេខដ៏ល្អបំផុតរបស់ Manutd ៕



 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: manchester united manchester city football