CamNews

កីឡាអន្តរជាតិ 

UEFA Team Of The Year គ្មានឈ្មោះ Messi និង Barcelona ឡើយ

ថ្មីៗនេះ សមាគម បាល់ទាត់ អឺរ៉ុប UEFA បានបើកការ បោះឆ្នោត ស្រង់មតិមួយ ដើម្បីរកមើល ថា តើ កីឡាករ ១១ រូបណាដែល ទស្សនិកជន ចូលចិត្ត ចង់អោយលេង ក្រុមជាមួយគ្នា ក្លាយជា Team Of The Year ។

Team of the year's UEFA: No Messi, Barca no 1

UEFA ទទួលបាន ៦.៣ លានសំលេង នៃការបោះឆ្នោត ហើយយើងក៏ រកឃើញកីឡាករ ១១ រូប ដែល ទស្សនិកជន ពេញចិត្ត ។ តែលទ្ធផលនោះ ពិតជាភ្ញាក់ផ្អើល ជាខ្លាំង​ចំពោះ ទស្សនិកជន ព្រោះថា តារាៗ បាល់ទាត់ល្បី ជាច្រើន ជាប់ឈ្មោះ ក្នុងនេះ ប៉ុន្តែ​ Messi ឬកីឡាករ Barcelona គ្មាន ឈ្មោះក្នុង ១១ នាក់នេះ សោះឡើយ ។ ទស្សនិកជន បានបញ្ចេញ មតិថា រដូវកាលនេះ Messi របួសច្រើនដូច នេះហើយ ទើបរូបគេ បាត់បង់ ប្រជាប្រិយភាព បែបនេះ ។

Team of the year's UEFA: No Messi, Barca 2 not

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាកីឡាករ ១១ រូបដែល ទស្សនិកជន ចង់ឃើញលេង ក្នុងក្រុមតែ មួយនៃ Team Of Year របស់ UEFA ដែលរៀប ក្នុងទំរង់ ៤-៤-២ ៖

-អ្នកចាំទី ៖ Manuel Neuer (Bayern Munich)
-ខ្សែការពារ ៖ Philip Lahm (Bayern Munich), Thiago Silva (PSG), Sergio Ramos (Real Madrid), David Alaba (Bayern Munich)
-ខែ្សកណ្តាល ៖ Midfielders : Franck Ribery (Bayern Munich), Marco Reus (Dortmund), Mesut Ozil (Real Madrid / Arsenal), Gareth Bale (Tottenham / Real Madrid)
-ខ្សែប្រយុទ្ធ ៖ Ronaldo (Real Madrid), Ibrahimovic (PSG) 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ UEFA 


Tags: football star uefa europe