CamNews

ព័ត៌មានអន្តរជាតិ 

ខ្លោចចិត្ត ៖ ពលរដ្ឋស្លូតត្រង់ ៧ រូបស្លាប់យ៉ាង អណោចអធម ខណៈអាគារ រស់នៅបាក់រលំ

ព័ត៌មានអន្តរជាតិ ៖  យ៉ាងហោចណាស់ មនុស្ស ៧ នាក់បានស្លាប់បាត់បង់ជីវិត  ខណៈ ១០
នាក់ផ្សេងទៀត ត្រូវបានគេជឿថា  អាចនឹងជាប់គាំងនៅក្រោមគំនរថ្មបាក់បែក   បន្ទាប់ពីសំ
ណង់អាគារលំនៅស្ថានរបស់ប្រជាពលរដ្ឋពីរខ្នង បានដួលរលំ នៅឯភាគខាងលិច ប្រទេស
ឥណ្ឌា នេះបើតាមការអោយដឹងពីអាជ្ញាធរ ក្នុងស្រុក កាលពីព្រឹកមិញនេះ ។

ក្រុមបុគ្គលិកជាអ្នកជួយសង្គ្រោះបន្ទាន់ ក៏កំពុងតែចេញយុទ្ធនាការ   ជួយសង្គ្រោះរបស់ខ្លួន
ដោយធ្វើការរុករកក្រុមមនុស្សដែលបានបាត់ខ្លួន នៅក្រោមគំនរថ្មបាក់បែក សំណង់អាគារ
កំពស់ ៣ ជាន់ទាំងពីរនេះ។ ដោយឡែក បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរ
ទេស CNN បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ករណីដួលរលំអាគារខាងលើនេះ
បានកើតឡើង នៅឯស្រុក Vadodara រដ្ឋ Gujarat ភាគខាងលិច ប្រទេសឥណ្ឌា។

យ៉ាងណាមិញ   បើយោងតាមសម្តីលោក  Vinod Rao  អ្នកគ្រប់គ្រងកំពូលថ្នាក់ស្រុកអោយ
ដឹងថា    ក្នុងឧបទ្ទេវហេតុលើកនេះ  មិនត្រឹមតែមានមនុស្សស្លាប់បាត់បង់ជីវិត និងបាត់ខ្លួន
ប៉ុណ្ណោះទេ   តែក៏មានមនុស្ស ៧   នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់  និងស្រាលផង
ដែរ  ក្រោយពីការបាក់រលំអាគារទាំងពីរនេះ​  កាលពីព្រឹកមិញ  វេលាម៉ោង ប្រមាណជាង ៥
ទាបភ្លឺ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា អាជ្ញាធរមានសមត្តកិច្ចប្រចាំតំបន់ ក៏កំពុងតែធ្វើការតា
មដានស៊ើបអង្កេត រកមូលហេតុនៃការបាក់រលំអាគារទាំងពីរ ដែលមានវ័យ ១៣ឆ្នាំនេះ៕

* ព័ត៌មានអន្តរជាតិផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)
- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)
- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ
តោកំណាច

- វីដេអូមួយនេះ ជាសញ្ញាណលេចចេញ នូវសត្វចម្លែកសមុទ្រ ឬ?

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN

 


Tags: India buildings Building collapsed India Asia