គ្រោះថ្នាក់ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នកថ្មើរជើងម្នាក់ និយាយពីថា សំណាងហួស ព្រោះ ជីវិត គាត់ថ្លៃជាពន់ពេក ខណៈមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ អំឡុងវិនាទី ដែលបានកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសចិន ពោលរថយន្ត ២ គ្រឿងបុកគ្នា ទាំងកម្រោល ប៊ិះ នឹងឆក់ យកជីវិតបុរសជាអ្នកថ្មើរជើងម្នាក់នេះ ខណៈគាត់មានវត្តមាននៅចំកណ្តាល ។
ប្រភពសារព័ត៌មានពីគេហទំព័របរទេស អោយដឹងថា គាត់បានដើរឆ្លងកាត់ ចំណុចផ្លូវប្រសព្វ ភាគខាង កើតខេត្ត Zhejiang នៅពេលដែលគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ បានកើតឡើង ពោល វិនាទី នៃរថយន្តដឹក ទំនិញធន់តូចមួយ បានបើកព្យាយាមគេចចេញពីរថយន្តទំនើបមួយ គ្រឿង ផ្សេងទៀត បន្ទាប់ពី បើក ចូលគន្លងផ្លូវរថរបស់ខ្លួន ខណៈចលករទាំងនេះបានជម្រុញអោយរថយន្តទាំងពីរបែរក្បាលទៅរកបុរស ជាអ្នកថ្មើរជើង តែជាសំណាងល្អ អ្វីៗមិនអាក្រក់ជាងនេះ តួយ៉ាង បុរសជាអ្នកថ្មើរជើងបានរួចផុតពីទុក្ខ ទោសបន្ទាប់ពីស្ថិតនៅចំចំនុចកណ្តាល ។
គួរបញ្ជាក់ថារបាយការណ៍ពីអង្គការសុខភាពពិភពលោកអោយដឹងថាអំឡុងឆ្នាំ២០១០មនុស្សប្រមាណ ជាង ៦៥,០០០ នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសចិន ៕
*បញ្ជាក់ ៖ ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក ក្រុមគ្រួសារអ្នក ក៏ដូចជា មនុស្ស ជុំវិញខ្លួន ចូរគោរពច្បាប់ចរាច រណ៍អោយបានគ្រប់ៗគ្នា ពាក់មួកសុវត្ថិភាព ពេលបើកបរម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ ការពារ ពេលបើករថ យន្ត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ