ព័ត៌មានអន្តរជាតិ ៖ យន្តហោះ អាកាសចរណ៍ជប៉ុន Boeing 787 បានធ្វើការចុះចតជាបន្ទាន់ នៅឯ អាកាសយានដ្ឋាន អន្តរជាតិ Honolulu ខណៈមានបញ្ហាធ្លាក់ចុះ ប្រតិបត្តិការគ្រឿងម៉ាស៊ីន ក្រោយ ពីមានសម្ពាធប្រេងសាំង នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ ទេសបន្ទាប់ពីបានដកស្រង់សេចក្តី ថ្លែងការណ៍ ពីក្រុមហ៊ុន អាកាសចរណ៍ ប្រទេស ជប៉ុន ។
បន្ថែមពីលើនេះ ប្រភពដដែលបន្តអោយដឹងថា យន្តហោះខាងលើ បានធ្វើដំណើរឆ្ពោះទៅកាន់ San Francisco ក្រោយពីបានហោះចេញ ពីក្រុង តូក្យូ ប្រទេស ជប៉ុន តែដឹងអីថា ខណៈមានបញ្ហាគ្រឿង ម៉ាស៊ីនហើយនោះ ញ៉ាំងអោយយន្តហោះ មួយគ្រឿងនេះ បង្ខំចិត្តចុះចត នៅឯអាកាសយានដ្ឋាន អន្តរជាតិ Honolulu ជំនួសវិញ នៅវេលាម៉ោង ១៣ និង ៤៣ នាទី (ម៉ោងក្នុងស្រុក) កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ស្របពេលដែល មានអ្នកដំណើរ នៅលើយន្តហោះ ខាងលើ ប្រមាណជិត ២០០ នាក់
ពុំមានសេចក្តីរាយការណ៍ ថាមាននរណាម្នាក់ ទទួលរងរបួស នោះទេ ។ គួរបញ្ជាក់ផងដែរថា បើ យោងតាម កិច្ចសម្ភាសន៍ ពីអ្នកនាំពាក្យ តំណាងអោយ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន អោយដឹងថា ពួកយើង ក៏កំពុងតែធ្វើការតាមដាន ស៊ើបអង្កេត ស្តីពី បញ្ហា ដែលនាំអោយមានករណីធ្លាក់សម្ពាធ ប្រេងសាំងលើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីបីអេសញ៉ូវ