CamNews

យល់ដឹង 

ក្រុមហ៊ុន​ខោខូវប៊យ​ទាំង​ ១០ ដែល​ល្បី​ជាងគេ​បំផុត​ លើ​លោក

ខោខូវប៊យ ត្រូវបានគេ និយាយហៅថា “Blue Jeans” ដែលបង្កើតឡើង ដោយ លោក Jacob Davis និង Levi Strauss កាលពីឆ្នាំ ១៨៧៣។ ចាប់តាំងពីឆ្នាំ ១៩៥០ មកវាត្រូវបានគេ រចនាឡើងសម្រាប់ ពួក Cowboy ហើយចាប់ផ្ដើម ពេញនិយមបន្ដិចម្ដងៗ រហូតមកដល់ ពេលនេះ មានប្រជាជន ប្រមាណ ៣៥ភាគរយ នៅលើពិភព ប្រើប្រាស់ប្រចាំថ្ងៃ។ គិតមកដល់ពេលនេះ មានក្រុមហ៊ុន ផលិតសម្លៀកបំពាក់ ជាច្រើនបាន ផលិតខោរខូវប៊យ ហើយស្លាកសញ្ញា ក្រុមហ៊ុនដែលល្បី ជាងគេនោះគឺម៉ាក Levi’s។

ខាងក្រោមនេះ គឺជាម៉ាកសញ្ញា ក្រុមហ៊ុនផលិត ខោខូវប៊យ ដែលល្បីជាងគេទាំង ១០ នៅលើ ពិភពលោក ៖

០១. Levi’s ជាក្រុមហ៊ុនផលិត សម្លៀកបំពាក់ ឯកជនមួយ របស់អាមេរិក ផ្ដោតសំខាន់ទៅលើ ការផលិតខោខូវប៊យ ដែលបង្កើតឡើង កាលពីឆ្នាំ ១៨៥៣ ដោយលោក Levi Strauss។ កាលពីឆ្នាំ ២០១០ ក្រុមហ៊ុនមួយនេះ ទទួលបាន ប្រាក់ចំណូល ៤.៤ ពាន់លានដុល្លារអាមេរិក។

០២. Wrangler Jeans ជាក្រុមហ៊ុនផលិត សម្លៀកបំពាក់ខូវប៊ួយ អាមេរិកធំលំដាប់ទី២។ អ្នករចនាម៉ូដខូវប៊យ របស់ក្រុមហ៊ុនមួយនេះ ភាគច្រើន សុទ្ធតែទទួលបានពានរង្វាន់ ក្នុងការ រចនាម៉ូដ។

០៣. Killer Jeans ជាក្រុមហ៊ុន ផលិតសម្លៀកបំពាក់ របស់ឥណ្ឌា ដែលបង្កើតឡើង កាលពីឆ្នាំ ១៩៨០។ បច្ចុប្បន្ននេះ ម៉ាកដែលល្បីជាងគេគឺ Kewal Kiran ដែលមានដូចជា ខោខូវប៊យ អាវ អាវយឺត និង អាវធំ ។

០៤. Diesel ជាក្រុមហ៊ុនរចនា របស់អ៊ីតាលី ដែលផ្ដោតសំខាន់លើ ការផលិតសម្លៀកបំពាក់ យុវវ័យ ដែលបង្កើត ឡើងដោយ Renzo Rosso កាលពីឆ្នាំ ១៩៧៨។ សម្លៀកបំពាក់ខូវប៊យ របស់ក្រុមហ៊ុនត្រូវ បានគេដឹងថា លក់ដាច់បំផុតនៅលើ ក្នុងប្រទេសអ៊ីតាលី ដែលជាទឹកដីកំណើត ហើយសម្រាប់ បណ្ដាប្រទេសផ្សេងទៀត លក់ដាច់មធ្យម ។

០៥. True Religion ជាក្រុមហ៊ុនផលិត សម្លៀកបំពាក់ ខូវប៊យរបស់អាមេរិក ដែលមានទីតាំង នៅក្នុងទីក្រុង កាលីហ្វូញ៉ា ដោយបង្កើតឡើង កាលពីឆ្នាំ ២០០២ ដោយលោក Jeff Lubell។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានខោអាវជាង ៩០០ម៉ាកផ្សេងៗគ្នា ដែលមានលក់ជាង ៥០ប្រទេស។

០៦. Nostrum Jeans ជាក្រុមហ៊ុនផលិត សម្លៀកបំពាក់ខូវប៊យ ដែលទាក់ទងនឹងយុវវ័យ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៥ ដោយលោក Raj Nawani ។

០៧. Calvin Klein ជាក្រុមហ៊ុន Fashion ធំមួយរបស់អាមេរិក ដែលបង្កើតឡើង ដោយអ្នករចនាម៉ូដ Calvin Klein កាលពីឆ្នាំ ១៩៦៨។ Calvin Klein ជាស្លាកសញ្ញាមួយ ដែលមានភាព ល្បីល្បាញនៅ អាស៊ី ជាពិសេស មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា ខោក្នុងសម្រាប់បុរស ដែល ប្រើស្លាកសញ្ញា Calvin Klein ត្រូវបានវាយលុក ទីផ្សារយ៉ាងសម្បើម។

០៨. Spykar ជាក្រុមហ៊ុន Fashion មួយបង្កើតឡើង តាំងពីឆ្នាំ ១៩៩២ ដោយ អ្នកជំនាញខាង Fashion លោក Prasad Pabrekar ដែលផ្ដោតសំខាន់លើ សម្លៀកបំពាក់យុវវ័យ។ កាលពីឆ្នាំ ២០១១ ខោខូវប៊យរបស់ ក្រុមហ៊ុនមួយនេះ បានវាយលុយលើទីផ្សារ រហូតទទួលបាន ចំណាត់ថ្នាក់ខ្ពស់។

០៩. Pepe Jeans London ជាក្រុមហ៊ុន ផលិតសម្លៀកបំពាក់ ដែលផ្ដោតសំខាន់លើ ទីផ្សារអឺរ៉ុប សម្រាប់សម្លៀកបំពាក់ ខូវប៊យ របស់ក្រុមហ៊ុននេះ ត្រូវបាននាំចេញទៅ ប្រទេសជាង ៨០នៅជុំវិញ ពិភពលោក។ Pepe Jeans London ត្រូវបានបង្កើត ឡើងកាលពីឆ្នាំ ១៩៧៣ ដោយបងប្អូន ប្រុស បង្កើត Nitin Shah , Arun Shah និង Milan Shah។

១០. Lee ជាក្រុមហ៊ុនផលិត សម្លៀកបំពាក់ របស់អាមេរិក ដែលបង្កើតឡើង កាលពីឆ្នាំ ១៨៨៩ ដោយ Henry David Lee។ កាលពីឆ្នាំ ២០០៩ ក្រុមហ៊ុនផលិត សម្លៀកបំពាក់មួយនេះ បាន ចំណាយលុយ ៤០លានដុល្លារ អាមេរិកក្នុងការផ្សព្វផ្សាយ ពាណិជ្ជកម្ម៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: top 10 Jeans most famous lifestyle general knowledg