តូខ្យូ៖ ជប៉ុន បានចាប់ខ្លួនក្រុមអ្នកសកម្មនិយមចិន ១៤នាក់ ដែលជិះនៅលើទូកនេសាទ
មកពីទីក្រុងហុងកុង ចតទូកនៅលើកោះ Diaoyu កាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០១២។
យោងតាមបណ្តាញសារពត៌មាន chinadaily បានឱ្យដឹងថា ក្រុមសកម្មនិយមចិន ១៤នាក់
ត្រូវចាប់ខ្លួន ប៉ុន្តែ គ្មាននរណាម្នាក់រងរបួសពីការចាប់ខ្លួននោះទេ ហើយរដ្ឋាភិបាលជប៉ុន
នឹងបញ្ជូនក្រុមសកម្មនិយមចិនទាំងនោះ ទៅការិយាល័យអន្តោប្រវេសន៍ជប៉ុន បន្ទាប់មក
នឹងបញ្ជូនទៅកាន់ទីក្រុងហុងកុងវិញ។
គួររំលឹកដែរថា ជប៉ុនធ្លាប់បានធ្វើការប្រមានរួចមកហើយ នូវបណ្តាលប្រទេសណាដែល
ចូលមកឈ្លានពានលើទឹកដីជប៉ុន ដោយខុសច្បាប់ រំលោភចូលដែនដីរបស់ខ្លួន ជប៉ុននឹង
អនុវត្តទៅតាមផ្លូវច្បាប់ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីការពារទឹកដីរបស់ខ្លួន៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily