CamNews

ព័ត៌មានអន្តរជាតិ 

ឃាតករចិត្តឆើត ឈ្មោះ ហៃយ៉ាន់ បន្តសម្លាប់ មនុស្ស ១៣ នាក់ទៀត នៅទឹកដី តំបន់អាស៊ី

ព័ត៌មានអន្តរជាតិ ៖  រយៈពេលត្រឹមតែមួយថ្ងៃ  ក្រោយអង្រួនប្រទេស  ហ្វីលីពីន អោយរង្គោះ
រង្គើ សម្លាប់មនុស្សដល់ទៅជាង ១ ម៉ឺននាក់ហើយនោះ ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត
ប្រចាំឆ្នាំ      បានបន្តដំណើរវាយប្រហាររបស់ខ្លួន  ទៅដល់ប្រទេសវៀតណាម  ក្នុងអំឡុងថ្ងៃ
អង្គារ ទី ១២ នេះ   ដោយនៅក្នុងនោះ  បានឆក់យកជីវិតមនុស្ស ១៣ នាក់  ខណៈ ៨១ នាក់
ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មាន  បរទេស  ស៊ិនហួរ   ដែលទើបតែ បានចេញផ្សាយ  កាលពីប៉ុន្មាន
ម៉ោងមុននេះបន្តិច។

មិនត្រឹមតែប៉ុណ្ណោះ វត្តមាននៃខ្យល់ព្យុះដ៏មានឥទ្ធិពលប្រចាំឆ្នាំមួយនេះ  បានធ្វើអោយខេត្ត
Quang Ninh ភាគខាងជើងប្រទេស  រងនូវការរអិលបាក់ដី  និង បានបំផ្លិចបំផ្លាញនូវហេដ្ឋា
រចនាសម្ព័ន្ធមួយចំនួន។
ទីភ្នាក់ងារស្រាវជ្រាវ និងជួយសង្គ្រោះថ្នាក់ជាតិ (The Vietnamese
National Search and Rescue Agency
  )  បានគូសបញ្ជាក់អោយដឹងថា  បន្ទាប់ពីមានការ
វាយប្រហារ  ពីសំណាក់ខ្បល់ព្យុះកំណាចមួយហើយនោះ មិនត្រឹមតែបានធ្វើអោយមនុស្ស
ទទួលរងរបួសធ្ងន់   ស្រាល  និង ស្លាប់នោះ ទេ តែក៏បានធ្វើអោយផ្ទះរាប់រយខ្នង រងនូវការ
បំផ្លិចបំផ្លាញ    រួមទាំងធ្វើអោយខូចខាតទូកអ្នកនេសាទ  ចំនួន ៣៩  គ្រឿងផ្សេងទៀតផង
ដែរ។

គួរបញ្ជាក់ផងដែរ    សំណង់អាគារបញ្ជូនទិន្នន័យអោយទូរទស្សន៍ មានទីតាំងស្ថិតនៅក្នុង
ខេត្ត  Quang Ninh  នោះ  បានបាក់រលំ  ក្រោយមានការវាយប្រហារ  ដោយសារតែកម្លាំង
ខ្យល់ខ្លាំងពេក   ជាមួយគ្នានោះដែរ  បើតាមការប៉ាន់ស្មានជាជំហានដំបូង  ទំហំនៃការខូច
ខាត អាចស្មើនឹងទឹកប្រាក់ ២,៥ លានដុល្លារ សហរដ្ឋអាមេរិក៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Typhoon Haiyan Philippines Asia Natural Disaster Vietnam