ព័ត៌មានអន្តរជាតិ ៖ យោងតាមការគូសបញ្ជាក់អោយដឹង ពីរដ្ឋាភិបាល ប្រទេស កាណាដា អោយដឹង ថា ពុំមានភស្តុតាងណាមួយ គូសបញ្ជាក់អោយដឹង ថា ការវាយប្រហារ ដោយ បាញ់បោះគ្រាប់ពិត ពី សំណាក់បុរសជាខ្មាន់កាំភ្លើង សម្រុកចូលទៅក្នុង សំណង់អាគារ សភាពជាតិ នោះ បានជាប់ពាក់ព័ន្ធ ទៅនឹងក្រុមរដ្ឋអ៊ីស្លាម នៅឯមជ្ឈឹមបូពា៍នោះទេ ។
រដ្ឋមន្រ្តីការបរទេស លោក John Baird បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់គេហទំព័រ ប៊ីប៊ីស៊ី អោយដឹងថា បុរសជាខ្មាន់កាំភ្លើង ឈ្មោះ Michael Zehaf-Bibeau គឺជាបុគ្គលដែលជាបេក្ខភាពមូលវិវដ្តនិយមជ្រុល ក៏ប៉ុន្តែលោកមិនត្រូវបានចាត់ចូលទៅក្នុង បុគ្គលមានហានិភ័យខ្ពស់បំផុតនោះទេ ។
សេចក្តីរាយការណ៍ បញ្ជាក់ថា អំឡុងពេលបើកការវាយប្រហារ បុរសជាខ្មាន់កាំភ្លើង ដៃប្រដាប់ដោយ អាវុធ មានវ័យ ៣២ នាក់ឆ្នាំរូបនេះ បានបាញ់សម្លាប់ឆ្មាំម្នាក់ បន្ទាប់មក លោកត្រូវ បានស្លាប់បាត់បង់ ជីវិតនៅកន្លែងកើេតហេតុ ខណៈមានបាញ់តទល់ជាមួយនឹងមន្រ្តីប៉ូលីស ចុះអន្តរាគមន៍ ។ គួរបញ្ជាក់ នាយកដ្ឋានប៉ូលីស ក៏បានបង្ហោះផ្សាយនូវវីដេអូ នៃការវាយប្រហារពិត ក្រោយពី ចាប់រូបភាពខ្សែអាថ៍ បានដោយកាម៉េរ៉ា សុវត្ថិភាព ។
មានការលើកឡើងអោយដឹងថា លោក Stephen Harper បេក្ខភាពនាយករដ្ឋមន្រ្តី បានសម្ងំលាក់ខ្លួន នៅក្នុងទូដាក់ចានពែងកែវ រយៈពេលប្រមាណ ១៥ នាទី អំឡុងពេលដែលមានការវាយប្រហារ កាល ពីថ្ងៃពុធកន្លងទៅនេះ ស្របពេលដែល សមាជិកសភា ប្រើប្រាស់ ដងទង់ជ័យដ៏ មុតស្រួច យកមកធ្វើ ការតទល់ជាមួយនឹង បុរសជាខ្មាន់កាំភ្លើង ។ ខាងក្រោមជាខ្សែអាថ៍វីដេអូ អំឡុង ពេលនៃការវាយប្រ ហារ ជ្រាបកាន់តែច្បាស់ សូមធ្វើការតាមដានទស្សនា ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី