CamNews

រថយន្ត 

ក្រុមហ៊ុន Toyota បញ្ឈប់គម្រោងផលិត រថយន្ដទំនើប ម៉ូដែល Land Cruiser Prado ស៊េរីបន្ទាប់ទៀតហើយ

យានយន្ដ៖ ទីផ្សាររថយន្ដទំនើបជាច្រើនក្រុមហ៊ុន ក្នុងទឹកដីប្រទេស រុស្ស៊ី កំពុងតែប្រឈមមុខនឹងបញ្ហាលំបាកជាខ្លាំងក្នុងកំលុងពេលបច្ចុប្បន្ន ខណៈមានការកំរាមកំហែងពី វិបត្ដិសេដ្ឋកិច្ចក្នុងប្រទេស ដែលបង្កឡើងដោយមូលហេតុពីរចំណុចធំៗគឺ ទាក់ទងនឹងការសហប្រតិបត្តិការណ៍ជាមួយ​បណ្ដាប្រទេសលោក​ ខាង​លិច និងបញ្ហាតម្លៃប្រេងឆៅត្រូវធ្លាក់ចុះ។ ទន្ទឹមគ្នានឹងការគម្រាមកំហែងនេះ ផងដែរ ក្រុមហ៊ុន Toyota ​បានសម្រេចចិត្ដបញ្ឈប់ការផលិត រថយន្ដម៉ូដែល Land Cruiser Prado SUVs ទៀតហើយសម្រាប់ស៊េរីបន្ទាប់។ 

យោងតាមភ្ញាក់ងារក្រុមហ៊ុន Toyota នៅក្នុងប្រទេសជប៉ុនបានថ្លែងឲ្យដឹងថា សាខាក្រុមហ៊ុនបច្ចុប្បន្ន ក្នុងទឹកដីទីក្រុង Vladivostok ក្នុងប្រទេស រុស្ស៊ី បានសម្រេចចិត្ដបញ្ឈប់ផលិតម៉ូដែល Land Cruiser Prado SUVs ស៊េរីបន្ទាប់ទៀត ក្រោយពីមានការគម្រាមកំហែងសេដ្ឋកិច្ចលើបញ្ហាពីរនេះ។ ចំណែកដៃគូរ ផលិត​នឹង ទីផ្សារលក់ចេញនូវម៉ូដែលនេះ ក៏ត្រូវបានផ្អាកចាប់តាំងពី ខែមិថុនា មកម្ល៉េះ។ 

ក្រុមហ៊ុន Toyota ស្នាក់ការធំនៅប្រទេសជប៉ុន កំពុងគ្រោងទុកថានឹងបញ្ជូនម៉ូដែលមួយនេះ ឲ្យបានរហូត​ទៅដល់ ១០៣០ គ្រឿងក្នុងកំលុងពេល ១ខែ ទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលបរិមាណនេះ គឺមានភាពប្រហែល​​គ្នាទៅនឹង ចំនួន ដែលផលិតក្នុងទីក្រុង Vladivostok កន្លងមក។ 

គូសបញ្ជាក់ផងដែរថា ការកើនឡើងវិបត្ដិសេដ្ឋកិច្ច នេះបានធ្វើឲ្យមានការធ្លាក់ចុះទីផ្សាររថយន្ដតាំងពីឆ្នាំ ២០១២ និង ២០១៣ ដោយអត្រាលក់ចេញត្រូវថយចុះរហូតដល់ទៅ ៥០ភាគរយ នៃរថយន្ដ ដោយ​ហេតុ​ព្រោះតែការគម្រាមកំហែងនេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Toyota Land Cruiser Prado Russia