CamNews

យល់ដឹង 

ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ មាន​ក្បាល​ពោះ​រាប​ស្មើ គួរ​ជា​ទី​ទាក់​ទាញ ?

ប្រសិនអ្នកសំរេចចិត្តថា អ្នកនឹងធ្វើការសម្រក ក្បាលពោះរបស់អ្នក ហើយអ្នកត្រូវការឲ្យ បាន
ប្រសិទ្ធភាពយ៉ាង ឆាប់រហ័ស នេះ គឺជាពេលវេលា សំរាប់អ្នកអ នុវត្តហើយ! ខាងក្រោមនេះ គឺ
ជាវិធីដែល អាចជួយឲ្យអ្នក មានក្បាលពោះរាបស្មើ បានយ៉ាងឆាប់រហ័ស។

១ ផ្លាស់ប្តូររបប អាហាររបស់អ្នក
ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន និងជៀសវាងទទួល ទានអាហារណា ដែលមានជាតិ
ធាត់ច្រើន។ កាត់បន្ថយការទទួលទាន អាហារដែល មានជាតិខ្លាញ់ ហើយអ្នកគួរតែបែរ មក
ទទួលទាន គ្រាប់ធុញ្ញជាតិ នំបុ័ងធ្វើពីស្រូវសាលី និងបាយអង្ករសម្រូប។

២ ការធ្វើលំហាត់ប្រាណ
ចូរធ្វើលំហាត់ប្រាណឲ្យ បានយ៉ាងហោចណាស់ ៣ ឬ៤ដង ក្នុងមួយសប្តាហ៏ ដោយអ្នកអាច
ទៅហែលទឹកឬ ទៅក្លឹបហាត់ប្រាណ ពីព្រោះសកម្មភាពទាំងនេះ អាចធ្វើឲ្យអ្នកមាន ក្បាល
ពោះរាបស្មើ បានយ៉ាងលឿនបំផុត។

៣ ទទួលទានអាហារដែលមានកាឡូរីទាប
ជាធម្មតា ប្រសិនបើអ្នកប្រើប្រាស់កាឡូរី ២០០០កាឡូរីក្នុងមួយថ្ងៃ អ្នកគួរតែកាត់ បន្ថយវាមក
ត្រឹមតែ ១៥០០ កាឡូរី ក្នុង១ថ្ងៃទើបជាការល្អ និងអាចធ្វើឲ្យក្បាលពោះ របស់លោកអ្នករាបស្មើ
គួរជាទីទាក់ទាញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lifetsyle knowledge គួរយល់ដឹង