CamNews

ព័ត៌មានអន្តរជាតិ 

គ្មាននរណាម្នាក់ រងរបួសនោះទេ ក្រោយយន្តហោះ យោធា ចម្បាំង ធ្លាក់ចំផ្ទះ ឆេះអស់ពីរខ្នង (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស អេប៊ីស៊ី ក្រោយពីបានដកស្រង់ សម្តីអាជ្ញាធរក្នុង ស្រុក បានចេញផ្សាយ សម្រង់ អត្ថបទសារព័ត៌មានអោយដឹងថា យន្តហោះ យោធា ចម្បាំងដែល បានធ្លាក់ និង ផ្ទុះឆេះចំផ្ទះ ឆេះអស់ពីខ្នង នៅឯភាគខាងត្បូងរដ្ឋ California ថ្ងៃពុធ ម្សិលមិញនេះ ពុំមាននរណាម្នាក់ នៅលើដី​ ទទួលរងរបួសនោះទេ ។

បន្ថែមពីលើនេះ គេឃើញមានការចាក់ផ្សាយ តាមរយៈទូរទស្សន៍ក្នុងស្រុក អោយឃើញថា យ៉ាង ហោចណាស់ ផ្ទះមួយកន្លែង រងនូវការឆាបឆេះ នៅតាមបណ្តោយផ្លូវមួយកន្លែង ក្នុងក្រុង Imperial អំឡុងកើតមានឡើង នូវករណីធ្លាក់យន្តហោះយោធា ចម្បាំងខាងលើ ។

ដោយឡែក បុរសដែលជា ពីឡុត បើកយន្តហោះ មានវត្តមាន តែម្នាក់ឯង លើយន្តហោះខាងលើ វត្ត មានរបស់គាត់ មិនទទួលរងគ្រោះ ធ្ងន់ធ្ងរនោះទេ គ្រាន់តែរងរបួសស្រាល និង ត្រូវបានបញ្ជូនទៅ សម្រាកនៅឯមន្ទីរពេទ្យ ។

Melissa Lee បេក្ខភាពមន្រ្តីផ្លូវការ មកពី US Marine Corps ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រប៊ីប៊ីស៊ី អោយដឹងថា​ យន្តហោះយោធា ចម្បាំង AV-8B Harrier មួយគ្រឿងនេះ​ ស្ថានីយ៍របស់វា មានទីតាំង ស្ថិតនៅរដ្ឋ Arizona ហើយកាលពីពេលល្ងាច ថ្ងៃពុធ ម្សិលមិញ វាបានធ្លាក់និងផ្ទុះឆេះ ចំផ្ទះ ពលរដ្ឋ ស៊ីវិល ពោលធ្លាក់ចំទីប្រជុំជន និងឆេះផ្ទះអស់ពីខ្នង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អេប៊ីស៊ី


Tags: Int news Unt news Breaking news USA US United States Obama NSA plane crash