CamNews

រថយន្ត 

រថយន្តបើកក្នុងទឹក Sea Lion តំលៃ250.000 USD

Sea Lion កំពុងតែប្រកួតប្រជែងដណ្តើមយកតំណែងរថយន្តបើកលើទឹកលឿនជាងគេ
លើពិភពលោក ជាមួយនឹងល្បឿន97kh/h នៅលើផ្ទៃទឹក។

រថយន្តដែលមានការរចនាប្រដៀងនឹងរថយន្តក្នុងបណ្តាររឿងច្នៃប្រឌិតតាមបែបវិទ្យាសាស្រ្តនេះ
គឺជាផលិតផលដ៏អស្ចារ្យមួយរបស់វិស្វករមួយរូបមានឈ្មោះថា Marc Witt។ រថយន្តនេះ ជាប្រភេទ
រថយន្តម៉ាកMazda ប៉ុន្តែគ្រឿងបន្លាស់រថយន្តត្រូវបានផ្លាស់ប្តូរទាំងអស់។

Sea Lion អាចបើកបានបល្បឿនអតិបរមា290 km/h នៅលើទឹករាក់ៗ តែក្នុងរយះពេលប៉ុន្មានវិនាទី
ប៉ុណ្ណោះ វាអាចប្រែខ្លួនទៅជាទូកទេសចរណ៏mini មួយ។ កង់របស់វាត្រូវបានលើកឡើង​ ដាក់ចុះ
ដោយស្វ័យប្រវត្តិ ចំណែកឯតួនៃរថយន្តគឺធ្វើពីសារធាតុអាលុយមីញ៉ូមនិងដែកថែប។

ពេលដំណើរការក្នុងទឹក ល្បឿនអតិបរមារបស់វាគឺ97 km/h។ Sea Lion កំពុងបានដាក់លក់ក្នុងតំលៃ
259.000 USD នៅសាខារថយន្តមកពីCalifornia, អាមេរិច៕

ដោយ៖ nano
ប្រភព៖ zing


Tags: Sea Lion amphibious car vehicle