អាមេរិក៖ មានភ្លើងឆេះព្រៃមួយកន្លែងនៅក្បែរភ្នំ នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេ
រិក កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១២។
យោងតាមប្រភពពីក្រុមអ្នកពន្លត់អគ្គិភ័យ បានឱ្យដឹងថា មានព្រៃឈើនៅក្នុងតំបន់ Angeles
National Forest ប្រមាណជា ១,៦២០ហិកតា ត្រូវបានភ្លើងឆេះបំផ្លាញគ្មានសល់ និងមាន
ប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។
ករណីភ្លើងឆេះព្រៃខាងលើ គឺមិនទាន់មានភស្តុតាងណាមកបញ្ជាក់ថា បណ្តាលមកពីមូល
ហេតុអ្វីនោះទេ ប៉ុន្តែ ជំហានដំបូងសមត្ថកិច្ច ធ្វើការសន្និដ្ឋានថា បណ្តាលមកពីអាកាសធាតុ
ក្តៅខ្លាំង ហើយករណីនេះ សមត្ថកិច្ច កំពុងបន្តការស៊ើបអង្កេត៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily