ជំងឺឈឺធ្មេញ កើតឡើងភាគច្រើនចំពោះកុមារ ជាពិសេស លើមនុស្សគ្រប់រូប ដែលមិនបាន
សម្អាតធ្មេញឱ្យបានស្អាតល្អ បន្ទាប់មកពីទទួលទាន ឬ ចូលចិត្តទទួលស្ករគ្រាប់ច្រើនពេក
ដែលបណ្តាលឱ្យមានមេរោគនៅជាប់ធ្មេញ ធ្វើឱ្យធ្មេញខូច (ដង្កូវស៊ីធ្មេញ) និង ធ្វើឱ្យធ្មេញ
មានអាការឈឺចាប់។
ខាងក្រោមនេះ គឺជារូបមន្តធម្មជាតិងាយៗ ៣យ៉ាង អាចព្យាបាលអាការឈឺធ្មេញបានភ្លាមៗ
វិធីទី១៖ សូមយកប្រេងម៉ូតាត ក្តៅឧណ្ឌៗ ១ ស្លាបព្រាកាហ្វេ លាយជាមួយនឹងម្ស៉ៅរមៀត
បន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅលើធ្មេញខូច ឬធ្មេញឈឺ ទុករយៈពេល ៥នាទី
ខ្ពុរមាត់ចេញជាមួយនឹងទឹកធម្មតា ជាការស្រេច។
បញ្ជាក់៖ ប្រេងម៉ូតាត (mustard oil) និងម្ស៉ៅរមៀត អាចរកទិញបាននៅតាមផ្សារទំនើប។
វិធីទី២៖ សូមយកទឹកក្រូចឆ្មារ ១ស្លាបកាហ្វេ លាយជាមួយនឹងម្ស៉ៅ asafoetida ១ស្លាបព្រា
កាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅលើធ្មេញឈឺ ទុករយៈពេល ៥នាទី រួចលាង
សម្អាតធ្មេញចេញជាមួយនឹងទឹកស្អាត ជាការស្រេច។
បញ្ជាក់៖ ម្ស៉ៅ asafoetida អាចរកទិញបាននៅតាមបណ្តាផ្សារទំនើប។
វិធីទី៣៖ សូមយកប្រេងដូង ១សា្លបព្រាកាហ្វេដាក់កម្តៅឱ្យក្តៅ រួចយក ផ្កាក្លាំពូ (clove) ៣
ផ្កាដាក់កម្តៅជាមួយប្រេងដូង រួចទុកឱ្យត្រជាក់បន្ទាប់មកយកផ្កាក្លាំពូកិនឱ្យម៉ដ្ឋដាក់នៅលើ
ធ្មេញកន្លែងឈឺ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda