CamNews

មិនគួរឲ្យជឿ 

ជាលទ្ធផល កំពូលបុរសមានជើងយក្ស មានទ្រនាប់ជើងហើយ

ស្ទើរតែមិនគួរអោយជឿ ៖ ជាលទ្ធផល បុរសដែលកើតមកជាមួយនឹងជើងយក្សនោះ មាន
ទ្រនាប់ជើងពាក់នឹងគេហើយក្នុងវ័យ ២៧ ឆ្នាំនេះ។ លោក  Xu  Anyou ជាពលរដ្ឋសាមញ្ញ
ម្នាក់ រស់នៅក្នុងក្រុង Xu Anyou នាខេត្ត Fujian ភាគខាងកើតប្រទេសចិន។ គាត់មានជម្ងឺ
ម្យ៉ាងដែលអាចគេហៅបានថា រោគហើមដៃហើមជើង (elephantiasis)  ដែលវាគឺជារោគ
ម្យ៉ាងងាយបំផុត ក្នុងការធ្វើអោយផ្នែកខ្លះនៃរាងកាយ  ងាយនឹងទទួលរងការហើមខុសពី
ធម្មតា។


ជាការពិត នារដូវក្តៅ គាត់ពិតជាមិនអាចដើរជើងទទេបាននោះទេ ស្របពេលដែលគាត់
អាចដើរបានត្រឹមតែនៅក្នុងរដូវរងាតែប៉ុណ្ណោះ ដោយបានពាក់ស្បែកជើងដ៏សាមញ្ញមួយ
ដែលត្រូវបានធ្វើឡើងដោយបងប្អូនប្រុសរបស់គេ។


ដោយឡែក មកទល់នឹងបច្ចុប្បន្ននេះ  សហគ្រាសផលិតកម្មមួយកន្លែង ដោយមានចិត្ត
សប្បុរសក៏បានសម្រេចចិត្ត ធ្វើការផលិតឡើ   ងនូវស្បែកពិសេសដល់ទៅបីគូឯណោះ
សម្រាប់គាត់   ពោលគឺ  ពួកវាមានទំហំទទឹងដល់ទៅ  ២២,៥ ស.ម និងទំហំបណ្តោយ
ដល់ទៅ ២៨,៥ សម ។   គួររំឭកផងដែរថា  elephantiasis  គឺជាប្រភេទជម្ងឺដែលជាមេ
រោគប៉ារ៉ាស៊ិត    ហើយវាអាចចម្លងទៅបានតាមរយៈមូសខាំ    ជារឿយៗគេតែងឃើញ
កើតមានឡើងនៅទ្វីបអាហ្រ្វិក៕


* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ផ្អើលអស់ពេញមួយក្រុង ខណៈផ្ទះខ្មោច លេចខ្លួនឡើង កណ្តាលក្រុង អមទៅដោយ
ឆ្អឹងខ្មោច
- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ
- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ
- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..
- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: enormous Feet Fuzhou China Asia