CamNews

ព័ត៌មានអន្តរជាតិ 

ខណៈប្រកាស ក្ស័យធនបច្ចេកទេស យន្តហោះ ម៉ាឡេស៊ី MH148 ចុះចតជាបន្ទាន់ ព្រោះបញ្ហាម៉ាស៊ីន

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពី  ទំព័រ  ទាន់ ហេតុការណ៍ ប៊ីប៊ីស៊ី ចេញ ផ្សាយមុននេះបន្តិចអោយដឹងថា យន្តហោះ ដឹកអ្នកដំណើរ ក្រុមហ៊ុន  អាកាសចរណ៍ ម៉ាឡេស៊ី​ មួយ គ្រឿងបានចុះចតជាបន្ទាន់ និងទាំងអាសន្ន ខណៈមានបញ្ហាម៉ាស៊ិន ។


យន្តហោះ ដឹកអ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​ ជើងហោះហើរ MH148អំឡុងពេលជួប នឹងឧបទ្ទេវហេតុនោះ គឺកំពុងតែធ្វើដំណើរ ឆ្ពោះ ពី  ទីក្រុង Melbourne ប្រទេស អូស្រា្តលី ទៅកាន់ទី ក្រុង Kuala Lumpur ប្រទេស ម៉ាឡេស៊ី ។   បើតាមការ  ពិនិត្យឡើងវិញ នូវបណ្តាញផ្លូវរថយន្តហោះ មួយគ្រឿងនេះ គឺបានឃើញជាក់ស្តែង    ដាន  យន្តហោះ នៅលើប្រព័ន្ធរាដា ហោះ ក្រឡឹងអាកាស យានដ្ឋាន ៣ ទៅ ៤ កន្លែង ។


បើទោះជាភ្នាក់ងារ ពន្លត់អគ្គីភ័យ ត្រៀមជើងព្រួល ចាំ ចេញ   ជួយសង្គ្រោះ ដោយធ្វើបទអន្តរាគមន៍ យ៉ាងណាក៏ដោយចុះ តែមន្រ្តីផ្លូវការ ពី   អាកាសយានដ្ឋាន អន្តរជាតិ Melbourne អោយដឹងថា យន្ត ហោះមួយគ្រឿងនេះ បានចុះចតដោយសុវត្ថិភាព ហើយ នៅវេលាម៉ោង ១៥ និង ០០ នាទី ម៉ោងក្នុង ស្រុក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US