CamNews

ព័ត៌មានអន្តរជាតិ 

អាក្រក់ឡើងៗ ៖ ជោគវាសនា អ្នកបាត់ខ្លួន ទាំង ៥២ នាក់ ចប់ជាបណ្តើរៗ ខណៈរកឃើញ សព ជាបន្តបន្ទាប់

ព័ត៌មានអន្តរជាតិ ៖ យោងតាមព័ត៌មានរដ្ឋចិន​ ស៊ិនហួរ  ចេញផ្សាយនៅវេលាល្ងាចថ្ងៃទី ៣ ធ្នូ ២០១៤ ម្សិលមិញ នេះ អោយដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញ សាកសពចំនួន ១១នាក់បន្ថែមទៀត នៅ តំបន់ដែលនាវានេសាទកូរ៉េខាងត្បូង បានលិច កាលពីព្រឹកថ្ងៃចន្ទ ទី០១ កន្លងទៅ នៅសមុទ្រ Bering ប្រទេសរុស្ស៊ី បណ្តាលឲ្យចំនួនជនរងគ្រោះ ដែលគេអះអាងថា បានស្លាប់បានកើនឡើងដល់ ១២នាក់ ខណៈ ៤១នាក់ទៀត បាននឹងកំពុងបាត់ខ្លួននៅឡើយ នេះបើតាម   សម្តីម្ចាស់នាវា Oryong 501 បាន អោយដឹងដូច្នេះ។ សាកសពចំនួន ១១នាក់ ដែលបានរកកឃើញនេះ  ៣នាក់ជាជនជាតិកូរ៉េខាងត្បូង, ៧នាក់ជាជនជាតិឥណ្ឌូនេស៊ី និងម្នាក់ជាជនជាតិហ្វីលីពីន៕

- អាន ៖ គ្មានតម្រុយរកឃើញ ក្រុមនាវិក បាត់ខ្លួន ទាំង ៥២ នាក់នោះទេ ក្រោយលិចនាវានេសាទ

-អាន ៖ ស្លាប់ម្នាក់ បាត់ខ្លួន ហោចណាស់ ៥២ នាក់ ក្រោយនាវានេសាទ អូសចារ៉ៃ ក្រឡាប់លិច លើផ្ទៃជលសារ

                                                                  រូបភាពឯកសារ

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គូហ្គល


Tags: Int news Star news Breking news Seoul South korea Sewol