CamNews

យល់ដឹង 

៣ វិធីសាមញ្ញ ដើម្បីជីវិត សិច កាន់តែប្រសើរ

ធ្លាប់គិតទេថាជីវិតផ្លូវភេទរបស់អស់លោកអ្នកហាក់ដូចជាគ្មានរសជាតិអ្វីទាល់តែសោះនោះ? វាគឺ
ហាក់ដូចជាមិនសប្បាយ ដូចជាប៉ុន្មានឆ្នាំដំបូងដែលអ្នកបានស្គាល់ដៃគូរបស់នាក់។ ការពិតទៅវា
ជារឿងពិតដែលដៃគូរួមភេទ តែងតែធុញទ្រាន់នឹងគ្នាទៅវិញទៅមកក្រោយពេលបាននៅជាមួយ
គ្នាមកច្រើនឆ្នាំ។

ប៉ុន្តែមិនដូច្នោះទាំងអស់នោះទេ ព្រោះពេលខ្លះវាអាចនឹងល្អជាងពេលណាៗទាំងអស់ប្រសិនបើអ្នក
ទាំង ២ ចេះស្វែងរកវិធីថ្មី ប្លែកៗ។ ហើយខាងក្រោមនេះយើងសូមណែនាំល្បិច ៣ ដែលសាមញ្ញតែ
អាចធ្វើអោយជីវិតផ្លូវភេទរបស់អ្នក អាចប្រសើរជាងមុនបាន។
 

១. សាកប្រើប្រាស់ថ្នាំជំនួយផ្លូវសិច
ការប្រើប្រាស់ថ្នាំជំនួយ វាមិនមែនជារឿងអាក្រក់អ្វីនោះទេ តែវាប្រៀបបានដូចជា រថយន្តដែលកំពុង
តែរថលើផ្លូវកៅស៊ូរលោងទៅវិញ ព្រោះការប្រើប្រាស់ដែលត្រឹមត្រូវតាមកំណត់នោះ វាធ្វើអោយការ
រួមភេទរឹតតែមានក្ដីសុខ ទាំងសងខាង ប៉ុន្តែការប្រើប្រាស់ថ្នាំនេះគួរណាគិត អោយបានច្បាស់ពិសេស
គួរណាមានការពិភាក្សាជាមួយគ្រូពេទ្យអោយបានច្បាស់លាស់។

២. ប្រើប្រាស់ Sex Toy ដើម្បីជំនួយ
ពេលខ្លះបុរសៗអាចរកឃើញ Sex Toy នៅក្នុងបន្ទប់របស់គូស្នេហ៍របស់ខ្លួនដោយចៃដន្យ ប៉ុន្តែសូម
គិតថាវាមិនមែនជារឿងអាក្រក់នោះទេ អ្នកអាចសួរគ្នាត្រង់ៗបានថា តើមនុស្សហើយ និង Sex Toy
មួយណាគ្រាន់បើជាង មួយណា ហើយអ្នកក៏អាចប្រើប្រាស់វាដើម្បីជួយនាងអោយឡើងដល់កំពូល
បានផងដែរ នាងច្បាស់ជាពេញចិត្ត។

៣. នៅឆ្ងាយពីគ្នា
ជួនកាលនៅពេលដែលត្រូវចាកឆ្ងាយពីគ្នា ដូចជាពេលទៅខែត្រ ជៀសវាងបញ្ហាប្រចណ្ឌ ឬអាចឆ្លង
រោគផ្ដេសផ្ដាស់ចូលផ្ទះ នោះមិត្តបុរសៗអាចផ្លាសប្ដូររសជាតិដោយរូមសិចជាមួយដៃគូ តាមរយៈការ
ឆ្លើយឆ្លងទូរសព្ទ បែបស្រើបស្រាលជាមួយដៃគូ វិញម្ដងដែលការធ្វើបែបនេះ នាំអោយមានអារម្មណ៍
នឹកស្រមៃដូចជាការពិត ហើយអាចជួយខ្លួនឯងជាមួយអារម្មណ៍នេះ ទាំងសងខាង៕

ដោយ៖ ផានិត
ប្រភពពី៖ mademan 


Tags: sex lifestyle