ក្រុមបាល់ទាត់ Chelsea បានទទួលជ័យជំនះលើក្រុម Shakhtar Donetsk ក្នុងលទ្ធផល
៣-២ ដែលពួកគេអាចមានឱកាសក្នុងការប្រកួតបន្តទៅ Champions League ។
សូមបញ្ជាក់ថានៅក្នុងការប្រកួតនេះ ក្រុម Chelsea ពុំមាន John Terry ចូលលេងឡើយ
ហើយ Ashley Cole ថែមទាំងមានរបួសទៀតផងតាំងពីតង់ទីមួយមកម្លេះ។ វាគឺជាការ
ប្រកួតមួយដែលក្រុម Chelsea មានសំណាង ប៉ុន្តែពួកគេបានប្រឹងប្រែងយ៉ាងល្អ សក្តិសម
នឹងទទួលបានជ័យជំនះ៕
ដោយ៖ តុលា
ប្រភព៖ bbc