CamNews

មនុស្ស ៥,០០០នាក់ រងគ្រោះដោយទឹកជំនន់នៅជប៉ុន

ជប៉ុន៖ មានមនុស្សច្រើនជាង ៥,០០០នាក់  ត្រូវបានកាត់ផ្តាច់ចេញពីផ្លូវ  ដោយសារតែ
រអិលបាក់ដីក្នុងពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងមួយនៅទិសនិរតីប្រទេសជប៉ុន កាលពីថ្ងៃ
អាទិត្យ។

យោងតាមបណ្តាញទូរទស្សន៍ Footage បានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនេះបានបង្កឱ្យមាន
ទឹកជំនន់ ដែលបានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនខ្នងដោយសារតែ
គ្រោះថ្នាក់ទឹកជំនន់នេះ។

បណ្តាញទូរទស្សន៍  Footage បានបន្តថា មានសម្ភារៈ ស្បៀង និងថ្នាំពេទ្យជាច្រើន ត្រូវបានដឹក ជញ្ជូនតាមឧទ្ធម្ភាគចក្រយោធា ដើម្បីចែកឱ្យជនរងគ្រោះ និងជន្លៀសពួកគេទៅកាន់តំបន់ភ្នំ
Yame ក្នុងខេត្ត Fukuoka នៅភាគខាងជើងកោះ Kyushu។

យោងតាមអាជ្ញាធរក្នុងតំបន់  បានឱ្យដឹងថា   ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងតំបន់ Kyushu  បាន
ចាប់ផ្តើមធ្លាក់ភ្លៀងតាំងពីថ្ងៃពុធមកម្ល៉េះ   ដែលបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់ ៨
នាក់ បានស្លាប់ និង ២២នាក់ទៀតកំពុងបាត់ខ្លួន៕


ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia.


Tags: Social Japan Flood