CamNews

ចិន និងជប៉ុនពេលនេះ ក្ដៅស្លឹកត្រចៀកដាក់គ្នាហើយ

 
ជប៉ុន៖ តាមការអោយដឹងពីឆ្មាំសមុទ្រនៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី ២៥ តុលានេះ
ថា កប៉ាល់ល្បាតចិនចំនួនបីគ្រឿង បានឈានចូលក្នុងដែនជម្លោះសមុទ្រទៀតហើយ។

ទោះបីជារយៈថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានព្រមទទូលទិញកោះ Senkakus ឬ
ភាសាចិនថា Diaoyus ក្នុងតំម្លៃសមរម្យមួយ ដែលមានលក្ខណៈជាឯកជនក៏ដោយក៏រដ្ឋា
ភិបាលចិន នៅតែមិនបានយកចិត្ដទុកដាក់ចំពោះរឿងនេះដែរ ហើយថែមទាំងបានបញ្ចូន
កប៉ាល់ធំៗ ចូលដែនទឹកនោះជាបន្ដបន្ទាប់ទៀតផង។


ពត៌ក្នុងស្រុករបស់ជប៉ុន បានអោយដឹងថា ក្រោយពីមានការលុកលុយជាថ្មីនៃកប៉ាលចិន
លោក Chikao​ Kawai អនុរដ្ឋមន្រ្ដីក្រសួងការបរទេសជប៉ុន បានទូរស័ព្ទទៅកាន់រដ្ឋាភិបាល
ចិនភ្លាម។ អ្វីដែលលោក Hong Lei មន្ដ្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយថា
វាមិនមែនអ្វីដែលចម្លែកទេ​ ដែលកប៉ាល់ចិនចូលក្នុងដែនសមុទ្រនោះ ណាមួយគេគ្រាន់តែ
ធ្វើតាមបញ្ជាតុលាជាតិក្រុងប៉េកាំងប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ នឹងត្រូវដោះស្រាយយ៉ាង
ណានោះ យើងនូវមិនទាន់ដឹងនៅឡើយទេ៕

ដោយ៖ នារី
ប្រភព៖ channelnewsasia


Tags: news China Japan sea conflict