CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ អវកាស អាថ៍កំបាំងបំផុត របស់អាមេរិក បានវិលត្រលប់ មកផែនដីវិញហើយ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះអវកាស អាថ៍កំបាំងជាទី បំផុត របស់សហរដ្ឋអាមេរិកនោះ បន្ទាប់ពីបាន ចេញបំពេញបេសកម្មមានរយៈពេល ២ ឆ្នាំ នៅក្នុង លំហកាស ជាលទ្ធផល    បាន  វិលត្រលប់ និងចុះ ចតបានសម្រេចហើយ នៅឯរដ្ឋ Californiaនេះបើយោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយពីគេហ ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។


គួរបញ្ជាក់ថា យានអវកាសមួយនេះ បើតាមសេចក្តីរាយការណ៍ អះ អាង អោយដឹងថា​ វាមានឈ្មោះថា យានតេស្តិ៍គន្លងគោចរ Orbital Test Vehicle ឬ X-37B ដោយនៅក្នុងនោះ  យានអវកាសមួយនេះ​បាន ចំណាយពេលដល់ទៅ ៦៧៤ ថ្ងៃ នៅតាមគន្លងគោចរ ជុំវិញ  ភព   ផែនដី ។ ​​ ប្រភព  បន្តអោយដឹងថា Orbital Test Vehicle ឬ X-37B​ បានធ្វើមាតុភូមិនិវត្តន៍ បានសម្រេច កា លពី ព្រឹក  ថ្ងៃសុក្រ ម្សិលមិញ នេះ ដោយចុះចតនៅឯមូលដ្ឋានទ័ព អាកាស Vandenberg Air Force Base  រដ្ឋ កាលីហ្វរញ៉ា សហរដ្ឋ អាមេរិក​។


ដោយឡែក គោលបំណង ពិតប្រាកដ នៃយន្តហោះ ពុំទាន់បញ្ជាក់ច្បាស់ នៅឡើយទេ ក៏ប៉ុន្តែ មានការ លើកឡើងអោយដឹងថា វាមានតួនាទី ទៅតាមដាន មន្ទីរពិសោធន៍អវកាសរបស់ចិនមួយ ដែលទើបតែ ចាប់បដិសន្ធិឡើង នាពេលថ្មីៗនេះ ដោយអ្នកជំនាញ   ។  យ៉ាងណាមិញ អ្វីដែលជាការអះអាងតែមួយ គត់ពីសំណាក់មន្រ្តី​ទ័ពអាកាស ដល់   ភ្នាក់ងារ ​​ សារព័ត៌មាន អាមេរិក អោយដឹងថា យានអវកាសមួយ នេះ មានតួនាទី កាត់បន្ថយហានិភ័យ បទពិសោធន៍ និង ការអភិវឌ្ឈន៍ ផ្នត់គំនិតនៃប្រតិបត្តិការ សំរាប់ បច្ចេកវិទ្យាយានអវកាសដែលអាចប្រើប្រាស់ឡើងវិញ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington