បើតាមសំដីសារភាពរបស់នារីម្រើផ្លូវភេទ Zahia Dehar បានឲ្យដឹងថា កាលពីឆ្នាំ២០០៩ រូបនាង ត្រូវបានអញ្ជើញ ឲ្យធ្វើដំណើរទៅកាន់ Munich ដើម្បីបម្រើសេវាកម្មដល់ Ribery នៅក្នុងថ្ងៃខួប កំណើតពិសេសរបស់ Ribery។ ដើម្បីអាចធ្វើការបម្រើផ្លូវភេទបាន នារីលក់ខ្លួន ដែលកាលនោះ នៅជាអនីតិជននៅឡើយ បានលាក់បាំង មិនបានប្រាប់ភ្ញៀវឲ្យដឹង ពីអាយុពិតរបស់ខ្លួនឡើយ ដោយនិយាយកុហក់ថា នាងបានគ្រប់អាយុ ហើយ។
ដោយមើលឃើញភាពធំត្រឡោកជាងអាយុ និងភាពសិចស៊ីរបស់ Dehar កីឡាករ Ribery មិន បានគិតដល់ថា នាងទើបតែមានអាយុតែ ១៧ ឆ្នាំនោះទេ (កាលពីឆ្នាំ ២០០៩)។ យប់នោះ ម្ចាស់ បាល់សំរិទ្ធិ FIFA 2013 បានឡើងគ្រែជាមួយនារីបម្រើផ្លូវភេទ ទាំងមិនដឹងថា ខ្លួនកំពុងតែ រំលោភច្បាប់។ Ribery បានទទួលស្គាល់ថា រូបគេបានធ្លាប់ដេកជាមួយនាង Dehar ប៉ុន្តែមិនបាន ទិញសេវាផ្លូវភេទទេ ហើយខ្លួនក៏មិនបានដឹង ពីអាយុពិតរបស់នាងដែរ។
នាង Zahia Dehar ដែលបានធ្វើឲ្យកីឡាករ Ribery និង Benzema ជាប់ចោទ
ក្នុងនោះកីឡាករ, Benzema ក៏មានវាសនាស្រដៀងនឹង Ribery ដែរ។ កីឡាករវ័យ ២៦ឆ្នាំ រូបនេះ ត្រូវបានចោទប្រកាន់ថា បានចំណាយប្រាក់ ៥០០អឺរ៉ូ ដើម្បីទិញសេវាផ្លូវភេទជាមួយនាង Dehar កាលពីខែឧសភា ឆ្នាំ២០០៨ គឺចំពេលដែលកីឡាករនេះ ទទួលបានតំណែងជាកីឡាករបារាំង ដែលឆ្នើមបំផុត ប្រចាំឆ្នាំ។ កាលនោះ នាង Dehar ទើបតែមានអាយុ ១៦ឆ្នាំ ប៉ុណ្ណោះ។
Ribery និង Benzema អាចនឹងប្រឈមមុខ ជាមួយនឹងទម្ងន់ទោសធ្ងន់បំផុត ដេកគុក ៣ឆ្នាំ រួមជា មួយនឹងការបង់ពិន័យ ក្នុងម្នាក់ៗចំនួន ៤៥០០០ អឺរ៉ូ។ សវនាការ បាននិងកំពុងប្រារព្ធឡើង ដោយមានការចូលរួម ពីមេធាវីតំណាង ទាំងបីភាគី។ ការសម្រេចចិត្ត ចុងក្រោយ នៃការចោទ ប្រកាន់ពីទោសទិញដូរផ្លូវភេទ ជាមួយនឹងអនីតជន របស់កីឡាករលំដាប់ពិភពលោកទាំងពីរ ខាងលើនេះ នឹងបង្ហាញឲ្យដឹង នៅថ្ងៃទី ២៤ ខែមករា ខាងមុខនេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing