CamNews

ព័ត៌មានអន្តរជាតិ 

បាតុករ ច្រើននាក់ រងរបួស ក្រោយមានករណី វាយប្រហារ បំផ្ទុះគ្រាប់បែក ពីរលើក ផ្សេងពីគ្នា

ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងបរិបទ វិបត្តិនយោបាយ ចុងក្រោយនេះ បើតាមរបាយការណ៍ចេញ ផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន បរទេស អោយដឹងថា យ៉ាងហោចណាស់ ក្រុមបាតុករមានគ្នា ២៨ នាក់ បានទទួលរងរបួស ក្រោយពីមាន ករណីវាយប្រហារ ដោយបានបំផ្ទុះគ្រាប់បែក ដល់ទៅ ២ លើក ផ្សេងពីគ្នា ទៅលើហ្វូងបាតុករ ដែលកំពុងតែ ប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុង បាងកក ប្រទេសថៃ ពោលគឺ ធ្វើការតវ៉ា ទាមទារលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជា នាយករដ្ឋមន្រ្តី ចាំផ្ទះ អោយចុះចេញពីតំណែង ។

គួរបញ្ជាក់ផងដែរថា ករណីវាយប្រហារ បំផ្ទុះគ្រាប់បែក លើកទី ២ មួយនេះ បានកើតឡើង កាលពី ថ្ងៃអាទិត្យ ម្សិលមិញ ពោលគឺ កើតឡើង ក្រោយពីមានការបាញ់បោះគ្រាប់ពិត កាលពីរាត្រីថ្ងៃសៅរ៍ ទៅលើហ្វូងបាតុករ ដោយនៅក្នុងនោះ បានបណ្តាល អោយមនុស្ស ច្រើននាក់ ទទួលរងរបួស ។

Erawan ជាមជ្ឈមណ្ឌលមួយកន្លែង បានគូសបញ្ជាក់អោយដឹងថា ក្នុងចំណោមជនរងគ្រោះទាំង អស់ ត្រូវបានគេយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងក្រុង ៤ ផ្សេងៗពីគ្នា ។ ដោយឡែក ពុំមានសេច ក្តីរាយការណ៍លម្អិត ស្តីពី ការវាយប្រហារ ដោយបំផ្ទុះលើកនេះ នៅឡើយនោះទេ ។

យ៉ាងណាមិញ បើតាមការអោយដឹង ករណីវាយប្រហារ ដោយមានការបំផ្ទុះគ្រាប់បែក លើកទីមួយ បានកើតឡើង កាលពីថ្ងៃសុក្រ កន្លងទៅនេះ ដោយនៅក្នុងនោះ បើគិតជារួម មនុស្ស ២៨ នាក់ បានទទួលរងរបួស ដោយសារការ បំផ្ទុះគ្រាប់បែក ទាំងពីរលើកនេះ ។ គួររំឭកផងដែរថា វិបតិ្ត នយោបាយ នៅក្នុងប្រទេស ថៃ ត្រូវបានគេ មើលអោយឃើញថា មានសភាពធ្ងន់ធ្ងរទៅៗ ខណៈ ពេលដែលមានការប៉ះទង្គិច ជាច្រើនលើក ច្រើនសា ។ ផ្ទុយទៅវិញ ដើម្បីបញ្ចប់វិបតិ្តនយោបាន ដ៏ ហែកហួរមួយនេះ រដ្ឋាភិបាលក្រុង បាងកក សព្វថ្ងៃ បានសម្រេចចិត្ត ធ្វើការបោះឆ្នោត សាជាថ្មីនៅ ថ្ងៃទី ២ កុម្ភៈខាងមុខនេះ តែ បក្សប្រឆាំង ធ្វើបហិកា ។

បន្ថែមពីលើនេះ មន្រ្តីប៉ូលីសក្នុងតំបន់ បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា ករណីបំផ្ទុះលើកនេះ អាចកើតឡើងទៅបាន ក្រោយពីមានការវាយប្រហារ ដោយគ្រាប់បែកដៃច្នៃ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera


Tags: Bangkok Thailand Thai Asia Protest Police