ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ញូវស្កាយ អោយដឹងថា ឆ្មាំសមុទ្រព្រដែនទឹកសហរដ្ខអាមេរិក បានព្យាយាមចេញបទអន្តរា
គមន៍ចុះជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង ១០០ នាក់ ដែលបានធ្វើ
ដំណើរលើទូកក្តោងដ៏តូចមួយ ដែលបានក្រឡាប់លិចនោះ។
គួរបញ្ជាក់ផងដែរថា ជនអន្តោប្រវេសន៍ជនជាតិហៃទី ប្រមាណជាង ៣០ នាក់ត្រូវបានគេ
អះអាងអោយដឹងថា បានស្លាប់បាត់បង់ជីវិត ក្រោយពីទូកក្តោងដ៏តូចមួយ ដែលជាយានជំ
និះធ្វើដំណើររបស់គេនោះ ក្រឡាប់លិច នៅឯប្រជុំកោះ Bahamas ក្រោយពីបើកកើងនឹង
ដី។
ដោយឡែក ក្រុមមនុស្សដែលមិនបានស្លាប់បាត់បង់ជីវិត នឹងប្រឈមនឹងការស្លាប់ដូចគ្នា
ដែរនោះ បានស្រវេស្រវ៉ាតោងទូកនេះជាប់អស់ជាច្រើនម៉ោង ទម្រាំតែមានបទអន្តរាគមន៍
ពីអាជ្ញាធរដែនសមុទ្ររបស់សហរដ្ឋអាមេរិក ។ បន្ថែមពីលើនេះ ខ្សែអាថ៍វីដេអូ ស្តីពីការ
ជួយសង្គ្រោះក្រុមមនុស្ស ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ តោងជាប់នឹងទូកនោះ ក៏
រូវបានចេញផ្សាយជាផ្លូវការ ពីសំណាក់ Royal Bahamian Defence Force ផងដែរ។
គួរបញ្ជាក់ជាផងដែរថា ជាញឹកញាប់ គេឃើញមានក្រុមអន្តោប្រវេសន៍ខុសច្បាប់ ធ្វើដំ
ណើរដោយទូកតូចៗនោះ បានធ្វើដំណើរពនេចរឆ្លងកាត់ប្រជុំកោះ ភាគខាងកើតនារដ្ឋ
Florida ក្នុងគោលបំណងសុំសិទ្ធជ្រកកោន ក៏ដូចជាចូលមករស់នៅលើប្រជុំកោះ Baha-
mas ឬក៏សហរដ្ឋអាមេរិកជាដើម។ ខាងក្រោមនេះ គឺជាវីដេអូស្តីពីបទអន្តរាគមន៍ក្នុងកា
រចុះជួយសង្គ្រោះ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ