CamNews

កីឡាអន្តរជាតិ 

ក្លឹបមេឃខៀវត្រៀមខ្លួន ទទួល អ្នកចាំទី Iker Casillas

អង់គ្លេស៖ ប្រភពព័ត៌មាន ចុងក្រោយបានចុះផ្សាយឲ្យដឹងថា ក្លឹមមេឃខៀវ Man City ចង់ទិញ
អ្នកចាំទី Iker Casillas តែនេះវាមិនមែន ជាព័ត៌មានថ្មីនោះទេ ខណៈដែលក្លឹបមួយនេះ មានម្ចាស់
ក្លឹប ដែលជាមហាសេដ្ឋីសម្បូរប្រាក់ មកពីអារ៉ាប់។

បច្ចុប្បន្ននេះដែរ ស្ថានភាពរបស់កីឡាករអ្នកចាំទី Iker Casillas គឺមិនស្ថិតនៅក្នុងក្រសែភ្នែក របស់
គ្រូបង្វឹក Carlo Ancelotti នោះទេ ដោយគ្រូបង្វឹករូបនេះ តែងតែមានទំនុកចិត្ត លើកីឡាករចាំទី
Lopez ។ កីឡាករ Iker Casillas ក៏ធ្លាប់ បាននិយាយ ឲ្យដឹងថា បើសិនខ្លួននៅតែអង្គុយ នៅកៅអី
ដោយមិនបានបង្ហាញខ្លូននៅលើទីលាន ខ្លួននឹង ចាកចេញពី ពីក្លឹប Real Madrid ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងក្លឹបមេឃខៀវ កំពុងតែបើកហិបប្រាក់របស់ខ្លួនត្រៀមខ្លួនចូលចរចារ
តម្លៃសារជាថ្មី ជាមួយនឹង កីឡាករអ្នកចាំទី Iker Casillas នៅពេលខាងមុខ។

សូមរំឮកផងដែរថា ក្លឹបមេឃខៀវ ក៏ធ្លាប់បានចូលខ្លួនទៅចរចារ ម្តងរួចមកហើយ កាលពីខែ កក្កដា
កន្លងទៅនេះ តែការចរចារនោះ បែរជាបរាជ័យទៅវិញ៕


www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: man city iker casillas real madrid goalkeeper football sport