ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីធ្វើការ បាញ់បង្ហោះ ក៏ដូចជា ធ្វើការចុះចត បានសម្រេច នៅលើឋាន ព្រះច័ន្ទ Jade Rabbit យានអវកាស របស់ប្រទេសចិន បានចេញប្រតិបត្តិការ ដែលជាបេសកម្ម ពិសេស របស់ខ្លួន ក្នុងការ ស្វែងរុករក ធនធានធម្មជាតិ នៅលើឋានមួយនេះ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពី គេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។
កាលពីពេលកន្លងទៅនេះ ទីភ្នាក់ងារ សារព័ត៌មាន ទូរទស្សន៍រដ្ឋចិន បានចេញផ្សាយ នូវវីដេអូ ឡាយផ្ទាល់ ស្តីពី ដំណើរ នៃការធ្វើបេសកម្ម របស់យានអវកាស មួយនេះ ដោយនៅក្នុងនោះ វាមានរយៈពេល ៣ ខែ ដើម្បី បំពេញកាតព្វកិច្ច របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា កាលពី ថ្ងៃសៅរ៍ កន្លងទៅ ប្រទេស ចិន បាន កា្លយជាប្រទេស ទីបី លើសកលលោក ក្នុងការ បញ្ជូនយានអវកាស របស់ខ្លួន ទៅកាន់ភពព្រះច័ន្ទ ដែល ត្រូវបាន ទស្សនាដោយផ្ទាល់ ពីក្រុមមនុស្ស មកពីជុំវិញ ពិភពលោក។
បន្ទាប់ពី មានការវាស់ស្ទង់មតិ ជាសាធារណៈ យានអវកាសមួយនេះ ត្រូវបានគេ ប្រសិទ្ធនាម អោយថា Jade Rabbit ឬក៏ "Yutu" ដោយនៅក្នុងនោះ ទទួលបានសម្លេង គាំទ្រ ដល់ទៅ ៣,៤ លាននាក់ ។ គួររំឭក ផងដែរថា យានអវកាសមួយនេះ ត្រូវបានអ្នកវិទ្យាសាស្រ្ត ប្រទេសចិន បាញ់បង្ហោះចូលទៅក្នុងលំហ អា កាស កាលពីថ្ងៃទី ១ ខែ ធ្នូ កន្លងទៅនេះ ខណៈវាគឺជា បោះជំហាន ថ្មីមួយផ្សេងទៀត ស្តីពីផែនការ មហ្ឆិតា របស់ប្រទេសចិន ក្នុងការ ចុះចត យានរបស់ខ្លួន នៅលើឋាន ព្រះច័ន្ទ អំឡុងឆ្នាំ ២០២០ ។
យ៉ាងណាមិញ បើតាមការដឹង យានមួយនេះ ត្រូវបានត្រួតពិនិត្យ និងបញ្ជា ពីចម្ងាយ ដោយ មជ្ឈមណ្ឌល គ្រប់គ្រងរបស់ចិន ខណៈមានការ គាំទ្រ ពីស្ថានីយ៍តាមដាន និងដំណើរ របស់ទីភ្នាក់ងារ អវកាស អឺរ៉ុប ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ