វីដេអូមួយ បាននិយាយរៀបរាប់ពីទិដ្ឋភាព អាកាសធាតុក្តៅដ៏អាក្រក់មួយ ក្នុងរយះពេល
១៤០ឆ្នាំ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលអាំងឆ្អិនសាច់ជ្រូក នៅលើផ្ទាំងថ្មម៉ាប
ក្រោមកំដៅព្រះអាទិត្យ ដោយចំណាយរយះពេលតែ ១០នាទីប៉ុណ្ណោះ។ ក្រោយពីបាន
ចុះផ្សាយនៅលើអ៊ីនធឺណេត វីដេអូនេះ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងចែក
រំលែកគ្នាយ៉ាងទូលំទូលាយ ពេញបណ្តាញទំនាក់ទំនងសង្គម នៅប្រទេសចិន។
តំបន់ភាគច្រើននៅក្នុងប្រទេសនេះ កំពុងទទួលរងនូវអាកាសធាតុដ៏ក្តៅហែង។ ទីភ្នាក់ងារ
ឧតុនិយមប្រទេសចិន បានធ្វើការប្រកាសប្រាប់ពីកំដៅឡើងខ្ពស់ នៅខេត្តមួយចំនួន ភាគ
ខាងកើត និងកណ្តាល ប្រទេស។ តាមការព្យាករណ៍ កំដៅអាចឡើងដល់ ៤១ អង្សាសេ។
ក្រៅពីទីក្រុសៀងហៃ (៤១ អង្សាសេ) តំបន់ស្ទើរតែទាំងអស់នៅក្នុងប្រទេស មានកំដៅ ៣៨
អង្សាសេ នៅថ្ងៃនេះ។ តាមឯកសារទីភ្នាក់ងារឧតុនិយមក្នុងស្រុក តំបន់ដែលក្តៅខ្លាំងបំផុត
គឺស្រុក Xujiahui ជាមួយនឹងកំដៅវាស់ស្ទង់បានកាលពីថ្ងៃម្សិលមិញ (៣១/៧) គឺ ៣៩,៨ អង្សា
សេ៕
ដោយ៖ សិលា
ប្រភព៖ afamily