CamNews

យល់ដឹង 

បណ្តា"ខោអាវទ្រនាប់" ដែលថ្លៃបំផុតចក្រវាល

បណ្តាអាវទ្រនាប់ខាងក្រោមនេះ ប្រហែលជាអាចធ្វើអោយអ្នកភ្ញាក់ផ្អើលដោយសារតែតំលៃ
របស់វា គឺប្រហាក់ប្រហែលទៅនឹងតំលៃរថយន្តទំនើបៗដែលថ្លៃៗបំផុតនៅលើពិភពលោក។

5. "Star of Victoria Fantasy Bra" និង "Heavenly 70s Fantasy Bra"
តំលៃ10លានដុល្លារ

អាវទ្រនាប់ពីរគឺ "Star of Victoria Fantasy Bra" និង "Heavenly 70s Fantasy Bra" របស់ Victoria’s
Secret ត្រូវបានរចនាម៉ូដឡើងដោយអ្នករចនាម៉ូដគ្រឿងអលង្ការ Mouawad ដែលមានតំលៃ 10លាន
ដុល្លារដូចគ្នា។

 

អាវទ្រនាប់ "Star of Victoria Fantasy Bra"

អាវទ្រនាប់ "Heavenly 70s Fantasy Bra"

4. "Very Sexy Fantasy Bra" តំលៃ 11លានដុល្លារ

អាវទ្រនាប់ "Very Sexy Fantasy Bra" នេះត្រូវបានរចនាម៉ូដបែបសិចស៊ី អ្វីដែលលេចធ្លោបំផុតនោះ
គឺពេជ្រមួយគ្រាប់ទំហំ 70 carat មានឈ្មោះថា "Mouawad Excelsior"។ អាវនេះមានតំលៃ 11លាន
ដុល្លារ។

3. "Heavenly Star Bra" តំលៃ 12,5លានដុល្លារ

អាវទ្រនាប់ "Heavenly Star Bra" ជាមួយការបង្ហាញម៉ូដដោយកំពូលតារាបង្ហាញម៉ូដជនជាតិ
អាឡឺម៉ង់ Heidi Klum ស្ថិតក្នុងចំណាត់ថ្នាក់ទី 3 ជាមួយតំលៃ 12,5លានដុល្លារ។ វាត្រូវបានបំពាក់
ដោយ sapphire ពណ៌ផ្កាឈូក Sri Lanka ចំនួន 1.200 គ្រាប់ ហើយមានបំពាក់ពេជ្រទំហំ90 carat
មួយគ្រាប់ផងដែរ។

2. "Red Hot Fantasy Bra" តំលៃ 15លានដុល្លារ

ខោអាវក្នុងមួឈុតនេះមានតំលៃ 15លានដុល្លារ វាជាផលិតផលមួយរបស់ Victoria’s Secret ដែរ។
អាវត្រូវបានបំពាក់ដោយ ruby ចំនួន 1.300 គ្រាប់សរុបទម្ងន់ 300 carat នៅលើក្រណាត់ satin
ក្រហម។ វាធ្លាប់ត្រូវបានកត់ចូលក្នុងសៀវភៅ Guinness ជា "ខោអាវទ្រនាប់ដ៏ល្អឯក និងថ្លៃបំផុតលើ
ពិភពលោក"។

1. អាវទ្រនាប់តំលៃ 20 លានដុល្លារ

អាវទ្រនាប់ដែលមានតំលៃថ្លៃបំផុតចក្រវាលសព្វថ្ងៃនេះ គឺជាអាវដែលរចនាម៉ូដដោយ Susan
Rosen។ វាមានតំលៃថ្លៃរហូតដល់មិនគួរឲ្យជឿ គឺ 20 លានដុល្លារ។ អាវទ្រនាប់នេះបំពាក់ដោយ
ពេជ្រជាច្រើនគ្រាប់ ដោយមួយៗមានទំហំ 15 carat ។

ដោយ៖ សិលា
ប្រភព៖ K14


Tags: undershirt most expensive lifestyle