ព័ត៌មានអន្តរជាតិ ៖ អតីតរដ្ឋលេខាធិការ សហរដ្ឋអាមេរិក លោកស្រី Hillary Clinton គ្រោងនឹងប្រកាសស្តី ពីយុទ្ធនាការក្នុងការឈរឈ្មោះ បោះឆ្នោតធ្វើជាប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ ២០១៦ របស់ខ្លួន នៅ ថ្ងៃអាទិត្យ ស្អែកនេះផ្ទាល់តែម្តង នេះបើយោងតាមសារព័ត៌មានក្នុងស្រុកសហរដ្ឋអាមេរិកចុះផ្សាយប្រធាន បទដូចៗគ្នា ។
សេចក្តីរាយការណ៍ បន្តអោយដឹង លោកស្រី Clinton ត្រូវបានគេរំពឹងទុកថា នឹងធ្វើសេចក្តីប្រ កាស ពីបេក្ខ ភាពរបស់ខ្លួននៅលើបណ្តាញសង្គម ។ ស្ថិតនៅក្នុងវ័យ ៦៧ ឆ្នាំ លោកស្រី នឹងធ្វើដំណើរទៅកាន់រដ្ឋ Lowa និង រដ្ឋ New Hampshire ក្នុងគោលបំណងចួលរួមប្រកួតប្រជែង កម្មវិធីដំបូងគេ ២ លើក ស្តីពី ការប្រកួត ប្រជែងតំណែងប្រធានាធិបតី ឆ្នាំ ២០១៦ ។
អតីតជំទាវទី ១ (First Lady) កាលពីពេលកន្លងទៅនេះ ធ្លាប់បានប្រជែង ដណ្តើម តំណែងប្រធានាធិតបី រួចម្តងមកហើយ កាលពីឆ្នាំ ២០០៨ ស្របពេលដែលបច្ចុប្បន្នភាព លោក ស្រី បានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងភាពតាំងចិត្តដ៏មុតមាំ។ គួររំឮកថា លោកស្រី Clinton គ្រោង នឹងបង្ហោះផ្សាយ វីដេអូ ស្តីពីយុទ្ធ នាការរបស់ខ្លួន ខណៈគ្រោងនឹងធ្វើសន្និសិទសារព័ត៌មាន ទ្រង់ទ្រាយធំមួយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី