CamNews

តារា 

គង់ ចាន់រដ្ឋា ចេញទៅច្រៀង នៅអូស្ត្រាលីចុងខែមិថុនា

ភ្នំពេញ៖ តារាចម្រៀងស្រីសម្តីចាក់ទឹកមិនលិច កញ្ញា គង់ ចាន់រដ្ឋា បានប្រកាសប្រាប់ឲ្យដឹង
ជាថ្មី ពីគម្រោងចេញទៅ  កើបប្រាក់លើទឹកដីប្រទេសអូស្ត្រាលី បន្ទាប់ពី  គម្រោងមុនត្រូបាន
រលាយសាបសូន្យទៅវិញ ព្រោះតែរត់ឯកសាមិនទាន់។

ឆ្លើយឆ្លងតាមទូរស័ព្ទជាមួយគេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣
នេះ តារាចម្រៀងសម្បុសរស្រអែមស្រស់ មានដើមកំណើតចេញពីទឹកដីអង្គរ កញ្ញា គង់ ចាន់រដ្ឋា
បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នការងារសិល្បៈក្នុងស្រុក គឺមានការមមាញឹកច្រើនគួសម។ ទន្ទឹមជា
មួយគ្នានេះដែរ រដ្ឋា ក៏បានបង្ហើបប្រាប់ជាថ្មីពីគម្រោង ចេញទៅច្រៀង និង សម្តែងនៅប្រទេស
អូស្ត្រាលីផងដែរ។

រដ្ឋា បាននិយាយទាំងអារម្មណ៍សប្បាយថា "ឥឡូវនេះខ្ញុំកំពុងតែមមាញឹក ក្នុងការរត់ឯកសារ ដើម្បីបានចេញទៅច្រៀងនៅប្រទេសអូស្រ្តាលីជាថ្មី ក្រោយពីគម្រោងមុន បានបង់ទៅវិញនោះ។
ចំពោះគម្រោងចេញទៅច្រៀង នៅប្រទេសអូស្តា្រលីជាថ្មីនេះ គឺតាមការអញ្ជើញរបស់ប្រធាន
សហគមន៍ខ្មែរ ដែលរស់នៅទីនោះ។ គ្រាន់តែថា លើកនេះ មិនមែនជាម្ចាស់ស្ពនស័រ ដែល
ហៅកាលពីលើកមុនទេ "។

កញ្ញា គង់ ចាន់រដ្ឋា បានបន្តថា បើតាមគម្រោងប្រហែលនឹងត្រូវចាកចេញពីស្រុកខ្មែរ នៅចុងខែ៦
(មិថុនា) ឬអាចឈានដល់ដើមខែ កក្កដា ឆ្នាំ២០១៣ខាងមុខនេះ ដោយមានការរួមដំណើរជាមួយ
គ្នា ពីសំណាក់តារាចម្រៀងប្រុស-ស្រីចំនួន៣នាក់ផ្សេងទៀត។ ជាមួយនឹងការចេញ ទៅជាលើក
ទី១នេះដែរ កញ្ញាក៏បាន ដាក់ក្តីសង្ឃឹមថា ទទួលបានជោគជ័យ និងមានការគាំទ្រពី សំណាក់បង
ប្អូនខ្មែរ រស់នៅអូស្ត្រាលី។

គួររំឭកថា ក្រោយពីបរាជ័យរឿងជីវិតស្នេហា និង ដំណើរចេញទៅសម្តែងនៅប្រទេសអូស្រ្តាលី
កាលពីដំបូងមក តារាសម្តែងនិង ជាតារាចម្រៀងកូនខ្មែរអង្គរ កញ្ញា គង់ ចាន់រដ្ឋា ឆក់បានតំណែង
តួឯក ក្នុងខ្សែភាពយន្តហូលីវូដ ហើយមានវាសនា បានសម្តែង ជាមួយតួឯកហូលីវូដទៀតផង៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: khmer star