ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងបេក្ខភាពវីដេអូខាងក្រោម ត្រូវបានរកអោយឃើញថា ពិតជា
ទទួលបានការពេញនិយមជាខ្លាំង នៅក្នុងប្រព័ន្ធអ៊ិនធើណេត ជាពិសេសនៅក្នុងបណ្តាញទំ
នាក់ទំនងសង្គមយក្សហ្វេសប៊ុកតែម្តង ពោលគឺ វីដេអូឯកសារស្តីពី គ្រោះធម្មជាតិខ្បល់ព្យុះ
កំណាចអាក្រក់បំផុតប្រចាំឆ្នាំ ២០១៣ ដែលបានវាយប្រហារមកលើប្រទេសហ្វីលីពីនកាល
ពីដើមខែវិច្ឆិកា កន្លងទៅនេះ។
គួររំឮកផងដែរថា ក្រោយពីបានកើតមានឡើងនូវសោកនាដកម្មគ្រោះថ្នាក់ធម្មជាតិដ៏អាក្រ
ក់មួយនេះ បណ្តាប្រជាជនមកពីជុំវិញពិភពលោក ពិតជាមានការចាប់អារម្មណ៍និងរន្ធត់ជា
ខ្លាំង ក៏ព្រោះតែ វាបានឆក់យកអាយុជីវិតដល់ទៅជិត ៣ ពាន់ នាក់ ខណៈរាប់លាន់នាក់
ផ្សេងទៀត រស់នៅភាគកណ្តាលប្រទេសនេះ បានទទួលរងនូវផលប៉ះពាល់អវិជ្ជមានជា
ខ្លាំង នៅក្នុងនោះ បានទទួលរងរបួសធ្ងន់ និង ស្រាល បាត់បង់សមាជិកក្នុងក្រុមគ្រួសារ
បាត់បង់ផ្ទះសម្បែង ខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័នទាំងស្រុង ខណៈពេលដែលមក
ទល់នឹងបច្ចុប្បន្ននេះ ពួកគេក៏កំពុងតែប្រឈមនឹងហានិភ័យជាខ្លាំង ក្នុងករណីកង្វះទឺក
ស្អាត កង្វះម្ហូបអាហារ និងកង្វះទីជម្រកជាដើម ។ បើសិនជាអាច លោកអ្នកក៏អាចចូល
រួមបរិច្ចាកថវិការផ្ទាល់ខ្លួន ក្នុងការជួយសង្គ្រោះបងប្អូនដែលជាប្រជាពលរដ្ឋរងគ្រោះនៅ
ប្រទេសហ្វីលីពីនបានផងដែរ តាមមធ្យោបាយមួយចំនួនដែលអាចធ្វើទៅបាន។
ផ្ទុយមកវិញ ខាងក្រោមនេះ គឺជាវីដេអូឯកសារ ស្តីពីគ្រោះធម្មជាតិខ្បល់ព្យុះហាយយ៉ាន់
កាលពីពេលកន្លងទៅ អមទៅដោយបទ We are the world ។ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ YT