CamNews

តារា 

ទស្សនាវីដេអូ Will Smith និង Jimmy Fallon បង្រៀនអ្នករាំក្បាច់ Hip Hop តាមសម័យកាល សើចចុកពោះ

Will Smith ត្រូវបាន ទស្សនិកជន ស្គាល់ថា ជាតារាសំដែង បុរសម្នាក់ ដ៏ល្បីដែល ចេះសំដែង ទាំងតួ
កំប្លែងនិង តួអង្គកាច ម៉ឺងម៉ាត់ ។ ចំណែក Jimmy Fallon ទស្សនិកជន បានស្គាល់គាត់ ដោយសារតែ កម្មវិធី សំណើតយប់ៗ របស់គាត់ ។ ថ្មីៗនេះ Jimmy បានអញ្ជើញ Will Smith អោយមក ចូលរួមកម្ម វិធីថ្មីមួយរបស់ គាត់គឺ The Tonight Show ដើម្បីធ្វើជា ភ្ញៀវកិត្តិយស ដំបូងសំរាប់ កម្មវិធី ។ អ្នកទាំង ២ បានរួមដៃគ្នា សំដែងឈុត កំប្លែងមួយ ដែលធ្វើអោយ ទស្សនិកជន សើចចុកពោះ គឺ " Evolution Of Hip Hop Dancing " ការវិវត្តរបស់ ក្បាច់រាំ Hip Hop ។ អ្នកទាំង ២ បានបញ្ចេញក្បាច់រាំ តាំងតែពី ជំនាន់ឆ្នាំ ៩០ ដ៏គួរអោយចង់សើច ដែលទស្សនិកជន ទស្សនាហើយ មិនស្តាយក្រោយឡើយ ។ ទស្សនិកជន អាចទស្សនាបាន នៅខាងក្រោមនេះ ៕

Will Smith, Jimmy Fallon, Tonight Show

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline,youtube 


Tags: star actor jimmy fallon hip hop will smith the tonight show