CamNews

មិនគួរឲ្យជឿ 

វីដេអូ ចោរស្រីចិត្តសឿង ហ៊ានលួចរថយន្ត ប៉ូលីសដេញ មើលតែថតកុន ចុងក្រោយដេកពេទ្យ និងដេកគុក

ចម្លែកៗ ៖ គួរបញ្ជាក់ថា ខ្សែអាថ៍វីដេអូខាងក្រោមនេះ គឺជាទិដ្ឋភាពរួម សំណង់អាគារមួយកន្លែងបាក់ រលំសង្កត់លើរថយន្ត SUV មួយគ្រឿង ក្រោយពីរថយន្តខាងលើនេះ បោលបុកយ៉ាងកម្រោល ខណៈ អ្នកបើកបររថយន្តជាចោរស្រីចិត្តសឿង ហ៊ានលួចរថយន្តមួយគ្រឿងនេះ​ រួច បើក    បររហូតបាត់បង់ ម្ចាស់ការណ៍ ខណៈមានការប្រដេញកកៀកពីមន្រ្តីប៉ូលីស នៅតាមពីក្រោយ ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស ដឹមីរ័រអោយដឹងថា មន្រ្តីប៉ូលីសមកពីទីក្រុង Kansas នារដ្ឋ Missouri សហរដ្ឋអាមេរិក បានបើករថយន្តប្រដេញរថយន្ត SUV មួយគ្រឿងនេះ បន្ទាប់ពីបើក បរមិនគោរពច្បាប់ចរាចរណ៍ បំពានភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម ជាច្រើនលើក និងបើកបរក្នុង ល្បឿនដល់ទៅ ៨០ ម៉ាយក្នុងមួយម៉ោង​។

ជាលទ្ធផល ខណៈមានការប្រដេញពីមន្រ្តីប៉ូលីស និងភាពភ័យស្លន់ស្លោ ខ្លួន ជាចោរស្រីលួចរថយន្ត នោះ ចោរស្រីចិត្តហ៊ានក្លារូបនេះ​ក៏បានបើករថយន្តបាត់បង់ម្ចាស់ការណ៍និងបោលបុកសំណង់អាគារ ខាងលើផ្ទាល់តែម្តង រហូតបានបណ្តាលអោយមានការបាក់រលំ ។ ជាចុងបញ្ជប់ ចោរស្រីម្នាក់នេះ ត្រូវ បានមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួនបានសម្រេចនិងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់  របស់ប្រទេស។

ដោយឡែក មិនទាន់ជាក់ច្បាស់ និងកំណត់បាននៅឡើយទេ ថាតើសំណង់អាគារដែលបានបាក់រលំ ខាងលើនេះ នឹងត្រូវកំទេចចោលទាំងស្រុង ឬក៏យ៉ាងណា ។ ប្រភពបញ្ជាក់  អោយដឹងថា សំណង់អា គារដែលរងនូវការបាក់រលំខាងលើនេះ ផ្ទុកទៅដោយឡានសល់ពីសម័យបុរាណជាច្រើនគ្រឿងសរុប ជាសាច់ប្រាក់ប្រមាណ ៥០,០០០ ដុល្លារ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Kansas