ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស នៅថ្ងៃព្រហស្បត្តិ៍ទី ២០ វិច្ឆិកា ឆ្នាំ ២០១៤ ពោល មុននេះបន្តិចបានអះ អាងអោយដឹងថា មានករណីបាញ់បោះ គ្រាប់ពិតនៅឯសកលវិទ្យាល័យរដ្ឋ ហ្វ័ររីដាសហរដ្ឋអាមេរិកនេះ បើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារ សារព័ត៌មានអាមេរិក RT America ។
បន្ថែមពីលើនេះ ទំព័រសារព័ត៌មានសឹង្ហបុរី បន្ទាប់ពីបានដកស្រង់ របាយការណ៍ ពី ភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក បានចេញផ្សាយអោយដឹងថា ករណីផ្ទុះអាវុធ នាំអោយមានការ បាញ់បោះមួយនេះ បានកើត ឡើងចេញពីបណ្ណាល័យ បរិវេណ សកលវិទ្យាល័យ រដ្ឋហ្វ័ររីដា ។
កំណត់សម្គាល់ចេញផ្សាយជាសាធារណៈ នៅលើគេហទំព័រសកលវិទ្យាល័យ មួយនេះ អោយដឹងថា វា គឺជាស្ថានការណ៍គ្រោះថ្នាក់ នៅឯបណាល័យ បរិវេណសកលវិទ្យាល័យ នាទីក្រុង Tallahassee រដ្ឋហ្វ័ររី ដាខណៈមានការប្រកាសព្រមានដល់ មនុស្សរាល់គ្នា អោយស្វែងរក ទីលាក់ខ្លួនភ្លាមៗ ចូរកុំចេញមកទី វាលឬក្រៅអោយសោះ បើពុំមានការចាំបាច់ ជាពិសេស ត្រូវនៅអោយឆ្ងាយពី បង្អួច និង ទ្វារ ។ គួររំឮក ថាពុំទាន់មានសេចក្តីរាយការណ៍ណាមួយ ចេញផ្សាយ ព័ត៌មានលម្អិត ទាក់ទិន ទៅនឹងការបាញ់បោះ លើកនេះនៅឡើយទេ ថាតើ នរណាជាខ្មាន់កាំភ្លើង ហើយ មូលហេតុអ្វី បានជា មានការបាញ់បោះជា ដើម៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia