CamNews

ព័ត៌មានអន្តរជាតិ 

"អព្ភូតហេតុ" ម្តាយកូន នៅមានជីវិត កណ្តាលព្រៃជ្រៅ ៥ ថ្ងៃ ក្រោយធ្លាក់យន្តហោះ

ព័ត៌មានអន្តរជាតិ  ៖ ស្រ្តីជាម្តាយវ័យក្មេង និងកូនតូចរបស់ខ្លួននោះ ត្រូវបានក្រុមការងារប្រទះឃើញ ថានៅរស់រានមានជីវិតនៅឡើយ​ ៥ ថ្ងៃបន្ទាប់ ក្រោយពី   មានករណីធ្លាក់យន្តហោះធន់តូចរបស់ពួក គេទៅតំបន់ព្រៃជ្រៅ ភាគខាងលិច ប្រទេស Colombia ។


កងកម្លាំងទ័ពអាកាស Colombia ពណ៌នាពីភាពរស់រានមានជីវិត របស់ពួកគេ ថាជារឿងអព្ភូតហេតុ គួររំឮកថា ស្ថិតនៅក្នុងវ័យ ១៨ ឆ្នាំ នាង Maria Nelly Murillo រួមទាំង  កូនប្រុសតូច វ័យទើបតែ បាន ១ ឆ្នាំរបស់ខ្លួននោះ ត្រូវបានក្រុមការងារប្រទះឃើញថានៅរស់រាន មានជីវិតនៅឡើយ នៅជិតនឹងទី តាំងកើតហេតុធ្លាក់យន្តហោះធន់តូច (ធន់ស្រាល) នៅក្នុងខេត្ត Choco ។


ស្រ្តីជាម្តាយនាង Murillo ទទួលរងរបួសតិចតួច ខណៈរលាកដោយកន្លែង   ស្របពេលដែលកូនតូច របស់នាង មានសុខភាពល្អនៅឡើយ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះធន់តូច ម៉ាស៊ីន ២ ហោះពីក្រុង Quibdo ទៅកាន់ទីក្រុង Nuqui នោះ បានធ្លាក់ចុះ នៅ   តំបន់ Alto Baudo អំ ឡុងថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ ខណៈមូលហេតុនៃការធ្លាក់ពុំទាន់ដឹងជាក់ច្បាស់នៅឡើយទេ ។

ប្រភពបន្តអោយដឹងថា ក្រុមការងារជួយសង្គ្រោះ បានធ្វើដំណើរដល់ទីតាំង  ធ្លាក់  យន្តហោះ អំឡុង ថ្ងៃច័ន្ទ ដើមសប្តាហ៍បន្ទាប់ ដោយបានរកឃើញ ពីលុតបើកយន្តហោះ  លោក Carlos Mario Ceba - llos ស្លាប់នៅក្នុងបន្ទប់កាប៊ិន (បន្ទប់បើកបរយន្តហោះ) យ៉ាងណាមិញ ខណៈ   ទ្វារមួយកន្លែងរបស់ យន្តហោះបើកចំហនោះ គេពុំឃើញវត្តមាន ស្រ្តីជាម្តាយវ័យក្មេង និង   ទារក  តូចនោះទេ តែទោះជា យ៉ាងណាក៏ដោយចុះ ក្រោយពីប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការស្វែងរក ពួកគេទាំងពីរ នាក់ ពីសំណាក់ក្រុមការងារ ១៤ នាក់ ជាលទ្ធផល ៣ ថ្ងៃក្រោយ ក៏បាន   រកឃើញ  ពួកគេផ្ទាល់តែម្តង ។ មន្រ្តីជាន់ខ្ពស់ កងទ័ពអាកាស ប្រទេស Colombian អោយដឹងថា   ករណី  គ្រោះថ្នាក់លើកនេះ គឺជា អព្ភូតហេតុ ស្ទើរតែមិនគួរអោយជឿ ព្រោះថា ជាតំបន់ព្រៃជ្រៅ និង  ជា  គ្រោះថ្នាក់ដែលសឹងតែគ្មាន ឱកាសនៅរស់រានមានជីវិត ៕


ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Colombian Lightning