CamNews

តារា 

តួឯក X-Man បញ្ចេញក្បាច់កីឡាកាសនៅ WWE​ RAW (មានវីដេអូ)

កាលពីយប់ ថ្ងៃច័ន្ទ ក្នុងកម្មវិធី WWE Monday Night Raw ទស្សនិកជន បានមានការភ្ញាក់ផ្អើលជា ខ្លាំងជាមួយនិង វត្តមានរបស់តារាសំដែង Hugh Jackman តួឯក Wolverine ក្នុងរឿង X-Man ។ គាត់ ត្រូវបាន អញ្ជើញជាភ្ញៀវ ដោយកីឡាករ Dolph Ziggler មកចូលរួមធ្វើ ជាភ្ញៀវកិត្តិយស ។ ក្នុងពេល ដែល Dolph កំពុងតែ ជជែកលេងសើច ជាមួួយនិង Hugh Jackman ស្រាប់តែមាន កីឡាករម្នាក់ ទៀតគឹ Damien Sandow ចេញមកហើយ ស្លៀកពាក់ដូច Magneto ក្នុងរឿង X-Man អញ្ចឹង ។ Damien បានបញ្ចេញ សំដីយ៉ាងក្អួតក្អាង លាយនិងសំណើចខ្លះ ហើយថែមទាំង បញ្ចេញកំលាំង ឆក់ ដែកពិសេសទៀត តែត្រូវ Hugh Jackman និង Dolph Ziggler ដាក់មួយនាក់មួយក្បាច់ ធ្លាក់ចុះពី លើសង្វៀន ៕


ដោយ ៖ កុសល
ប្រភព ៖ perezhilton,youtube 


Tags: star actor wrestler hugh jackman x-man dolph ziggler wwe