ព័ត៌មានអន្តរជាតិ ៖ ប្រធានបទ ស្តីពី តំបន់ជម្លោះ នៅក្នុងតំបន់ហ្គាសា ប្រទេស ប៉ាឡេស្ទីន គឺជាប្រធាន បទដ៏ក្តៅគគុកមួយ ដែលពិភពលោក ក៏កំពុងតែ ចាប់អារម្មណ៍ ក្រោយពីមានបញ្ហាប្រឈមដាក់គ្នា រវាង ក្រុមឧទ្ទាមហាម៉ាស់ តំបន់ ហ្គាសា ប្រទេស ប៉ាឡេស្ទីន ជាមួយនឹងប្រទេស អ៊ីស្រាអែល បានបណ្តាល អោយមនុស្សស្លាប់ជិត ២០០០ នាក់បាត់ទៅ ហើយ ក្នុងនោះ មានតាំងពីជនស៊ីវិល និងកុមារតូចៗដូច គ្នាដែរ ។
យ៉ាងណាមិញ ជាមួយនឹងខ្សែអាថ៍វីដេអូ ខាងក្រោមនេះវិញ ជាវីដេអូ បទយកការណ៍សារព័ត៌មានដ៏ពិ សេសមួយ ពីសំណាក់ភ្នាក់ងារ សារព័ត៌មានបរទេស Channel4news ដែលនាំមកជូនដោយ លោកJon Snow ពោលលោកបានធ្វើបទសម្ភាសន៍ ជាមួយ នឹងក្រុមមនុស្សដែលរស់នៅក្នុងតំបន់ ភ្លើងសង្គ្រាម តំ បន់ហ្គាសាមួយនេះ សាកសួរ អំពី បទពិសោធន៍ជីវិតរស់នៅ ប្រចាំថ្ងៃ របស់ពួកគេ ថាអាចរស់នៅបាន យ៉ាងដូចម្តេច ក្រោមហានិភ័យ ក្នុងតំបន់សង្គ្រាម យ៉ាងដូច្នេះ លើសពីនេះទៅទៀត លោកក៏បានធ្វើបទ សម្ភាសន៍ជាមួយនឹង លោកវេជ្ជបណ្ឌិត Mads Gilbert ជា គ្រូពេទ្យ ជំនាញ ជនជាតិ ន័រវេហ្គេន ខណៈ លោកក៏កំពុងតែបម្រើការនៅ ឯ មន្ទីរពេទ្យ Shifa ទីកន្លែង ព្យាបាលក្រុមកុមារតូចៗ ដែលរងគ្រោះយ៉ាង អាណោចអាធម ក្រោយកើតមានជម្លោះ ចាប់តាំងពីថ្ងៃទី ៨ កក្កដា មកម្ល៉េះ ។
របាយការណ៍ បញ្ជាក់បានថា មានមនុស្សប្រមាណជាង ២០០០ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការ ប៉ះទង្គិចមួយនេះ ដែលបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី ៨ កក្កដា កន្លងទៅ ពោលជាប្រតិបត្តិការយោធា ពីសំណាក់ អ៊ីស្រាអែល វាយប្រហារទៅលើ ក្រុមសកម្មប្រយុទ្ធ ហា ម៉ាស់ ដែលមានមូលដ្ឋាន នៅតំបន់ ហ្គាសា ប្រទេស ប៉ាឡេស្ទីន ។
សេចក្តីរាយការណ៍ ពីអង្គការ សហប្រជាជាតិ បញ្ជាក់បានថា ក្នុង នោះ ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត កើនលើសពី ១៩០០ នាក់ ជាជនប៉ាឡេស្ទីន ខណៈភាគច្រើន ជាពលរដ្ឋស៊ីវិល ដោយឡែក ភាគី អ៊ីស្រា អែលឯណោះវិញ ជនរងគ្រោះ ៦៧ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៣ នាក់ ជាពលរដ្ឋស៊ីវិលដូចគ្នា ដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អនឡាញ និង យូធូប