Yamaha ទើបតែបំពេញបន្ថែមនូវពណ៌ថ្មីសំរាប់ sportbike បីគ្រឿងដែលចែកជាបីប្រភេទ ធំ
មធ្យម និងតូច គឺ YZF-R1, YZF-R6 និង YZF-R125។ Version ថ្មីនេះមានឈ្មោះថា Race-Blu
ដែលមានពណ៌ខៀវលាយប្រផេះ។ ទន្ទឹមនឹងនោះ កាំកង់ពណ៌ខ្មៅពីមុនត្រូវបានលាបពណ៌ខៀវ
មើលទៅលេចធ្លោ និងប្លែកភ្នែក។ ក្រៅពីការផ្លាស់ប្តូរពណ៌ ម៉ូតូទាំងបីនេះ មិនមានការផ្លាស់ប្តូរ
កំលាំងម៉ាស៊ីនអ្វីទេ។ R1 នៅតែប្រើកំលាំងម៉ាស៊ីន 998cc, R6 នៅតែប្រើម៉ាស៊ីន 599cc និងចុង
ក្រោយគេគឺ R125 ប្រើម៉ាស៊ីន 124cc ៕
YZF-R1
YZF-R6
YZF-R125
ដោយ៖ សិលា
ប្រភព៖ TTE