កូឡុំប៊ី៖ តាមការអោយដឹង របស់ក្រុមអ្នកនេសាទ នៃប្រទេសកូឡុំប៊ី ពេលថ្មីៗនេះ បាន
អោយដឹងថា ខណៈដែលពួកគេកំពុងតែចុះនេសាទក្នុងដែនសមុទ្រមួយ នៅជាប់ព្រំប្រទល់
ប្រទេសកាណាដា ស្រាប់តែមានត្រីបាឡែនដ៏ធំមួយ បានលោតត្រដាងខ្លួនបំរុង ខាំមនុស្ស
ដែលនៅក្នុងទូក។
តាមការអោយដឹងពីលោក Johney Rovemey ប្រធានក្រុមការនេសាទដែនសមុទ្រ បាន
អោយដឹងថា លោក និងក្រុមការងាររបស់លោក បានធ្វើការនេសាទ កាលពីចុងសប្ដាហ៍
នេះ នៅឯតំបន់សមុទ្រមួយ ជាប់ព្រំប្រទល់ប្រទេសកាណាដា។ គាត់បានបន្ដថា កំពុងតែ
នេសាទបានប្រហែលជាកន្លះម៉ោង ស្រាប់តែមានត្រីបាឡែនដ៏ធំមួយ បានលោតផ្លោងខ្លួន
យ៉ាងខ្លាំងធ្វើអោយ ក្រុមការងារទាំងអស់ មានការភ័យខ្លាចយ៉ាងខ្លាំង។
លោក Rovemey បានបន្ដថា វាជាប្រភេទត្រីបាឡែនដ៏ធំ ដែលកម្រនឹងមាន ក្នុងដែនទឹក
សមុទ្រណាស់។ ពោលគឺថា ត្រីបាឡែននេះ មានទំងន់ដល់ទៅរាប់រយផោនឯណោះ។ នេះ
ជាវីដេអូក្លីបដែលបង្ហាញពីការលោតត្រដាងខ្លួន៕
ដោយ៖ សីហា
ប្រភព៖ dailymail