យោងតាមរបាយការណ៍របស់វិទ្យាស្ថានសុខភាពផ្លូវចិត្តបាននិយាយថា មានយុវវ័យដែលមានអាយុ១២ ទៅ១៧ ប្រមាណ ១០%ជួបនូវបញ្ហាបាក់ទឹកចិត្ត។ មានកត្តាជាច្រើនដែលអាចធ្វើឲ្យមានបញ្ហានេះដូចជា ការបាត់បង់មនុស្សជាទីស្រលាញ់ ប្រឈមនឹងភាពស្មុគស្មាញយូរ ការញៀនថ្នាំឬសុរា ការជក់បារី ត្រូវបានគេរំលោភបំពាន ខ្វះភាពកក់ក្តៅពីឪពុកម្តាយ ជំងឺថប់អារម្មណ៍ និងជំងឺផ្លូវចិត្តជាដើម។ ជំងឺធ្លាក់ទឹកចិត្តនេះ គឺជាបញ្ហាធំដែលគួរតែយកចិត្តទុកដាក់ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ ដូចនេះ យើងខ្ញុំនឹងលើកយកនូវរោគសញ្ញាដែលលោកអ្នកត្រូវតែចាប់អារម្មណ៍ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នក។
រោគសញ្ញាសំខាន់
រោគសញ្ញាបន្ទាប់បន្សំ
ដូចនេះ ប្រសិនបើមាតាបិតា ឬអ្នកមើលថែរក្សាកូនទាំងអស់បានសង្កេតឃើញមានសញ្ញាមួយចំនួនដូចបានរៀបរាប់ខាងលើ លោកអ្នកគួរតែយកចិត្តទុកដាក់ និងនាំកូនរបស់លោកអ្នកទៅពិភាក្សាជាមួយគ្រូពេទ្យចិត្តសាស្រ្តជាបន្ទាន់ ព្រោះថាវាអាចនឹងបង្ករឲ្យមានសោធនាកម្មយ៉ាងធំកើតឡើង៕
ប្រែសម្រួល៖ ច័ន្ទ
ប្រភព៖ CureJoy