CamNews

ព័ត៌មានអន្តរជាតិ 

ខឹងអាមេរិក បាញ់សម្លាប់ ជនស្បែកខ្មៅ ខ្មាន់កាំភ្លើង ផ្តាំចិត្ត សងសឹក សម្លាប់ ប៉ូលីស ៣នាក់ទាល់តែបាន

ព័ត៌មានអន្តរជាតិ ៖ ជនដៃដល់ម្នាក់ ដែលត្រូវបានគេកំណត់ថាជាឧក្រិដ្ឋជន បាញ់សម្លាប់មន្រ្តីប៉ូលីស សហរដ្ឋអាមេរិក ៣រូប នៅទីក្រុង  Baton Rouge បានបង្ហោះនូវវីដេអូ ស្តែងអោយដឹង ពីភាពមិនពេញ ចិត្តរបស់ខ្លួន ទៅលើមន្រ្តីយោធាឬប៉ូលីសអាមេរិក ដែលបានធ្វើមកលើ ជនជាតិស្បែកខ្មៅ អាហ្វ្រិក- អាមេរិក ខណៈឧក្រិដ្ឋជនរូបនេះ​បញ្ជាក់នៅក្នុងវីដេអូថា ប្តេជ្ញាវាយប្រហារអោយខានតែបាន ។ 



វីដេអូមួយក្នុងចំណោមវីដេអូ ឧក្រិដ្ឋជន Gavin Long បានគូសបញ្ជាក់ក្តែងៗអោយដឹងថា លោកពិត ជាមិនជាប់ពាក់ព័ន្ធជាមួយនឹងក្រុមណាមួយនោះទេ ប៉ុន្តែ លោកជាប់ពាក់ព័ន្ធជាមួយនឹង ភាពមាន យុត្តិធម៌ពិតប្រាកដ។ គួរបញ្ជាក់ថា ឧក្រិដ្ឋជន Gavin Long វ័យ ២៩ ឆ្នាំ ជាអតីត កងទ័ពជើងទឹកនោះ ត្រូវបានមន្រ្តីប៉ូលីសបាញ់សម្លាប់ អំឡុងពេលដែលមានការវាយប្រហារ បាញ់រះគ្រាប់ពិត នាថ្ងៃ អាទិត្យកន្លងទៅនេះ ។ ប្រភពបញ្ជាក់ឲ្យដឹងថា  ភាពតានតឹងបានចាប់ផ្តើមរង្គោះរង្គើឡើង ចាប់តាំងពី ប៉ូលីសអាមេរិកបានសម្លាប់បុរសស្បែកខ្មៅមួយរូប នៅទីក្រុង Baton Rouge ២ សប្តាហ៍កន្លងទៅនេះ ។ ករណីបាញ់សម្លាប់ជនជាតិស្បែកខ្មៅលើកនេះ និងករណីបាញ់សម្លាប់ជនជាតិស្បែកខ្មៅមួយ លើកផ្សេងទៀតនៅរដ្ឋ Minnesota បាននាំមកនូវ ការផ្ទុះឡើងនូវបាតុកម្ម ទូទាំងសហរដ្ឋអាមេរិក 
ដោយសម្តែងភាពមិនពេញចិត្ត ទៅលើ ចំណាត់ការនគោបាលអាមេរិក បាញ់សម្លាប់ជនជាតិស្បែកខ្មៅ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បណ្តាលឲ្យ មានការវាយប្រហារសងសឹកដូចគ្នាដែរ ទៅលើនគោបាលអាមេរិក ពីសំណាក់អតីតយោធាអាមេរិក ស្បែកខ្មៅ ដែលបានបាញ់សម្លាប់ ប៉ូលីសអាមេរិក ៥នាក់ នៅទីក្រុង Dallas សហរដ្ឋអាមេរិក ៕








ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: US Orlando Shooting Nightclub